ព័ត៌មាន
ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញចំនួន ១៨១៨នាក់
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយអតីតកម្លាំងពីគណបក្សផ្សេងៗនៅវិមាន៧មករា។
ក្នុងពិធីនោះឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការជួបគ្នានាពេលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខួបលើកទី ៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។ បើគ្មានថ្ងៃ៧មករាទេ គឺមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិការប្សចំនួន ៧៣៣ ៤៥៣ នាក់។ គណបក្សប្រជាជនកម្ពុជាបានអូសទាញគណបក្សដទៃ ឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានចំនួន ៤២៥៩នាក់ ដោយបានប្រកាសបញ្ជូលជាសមាជិកបក្សរួចរាល់ចំនួន ២៤៤១រូប នៅសល់ ១៨១៨រូប ដែលបានប្រកាសបញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានាព្រឹកនេះ។
ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្តទៀតថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីរួមគ្នាកសាងប្រទេសជាតិមួយនេះឲ្យមានឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនានៅកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញបានមានប្រសាសន៍ថា ពិធីនេះក៏បានធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ស្របទៅតាមកាលៈទេសៈជាក់ស្ដែងរបស់ប្រទេសកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកផងដែរថា រូបសម្ដេចបានប្រកាសចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាងស្វិតស្នាញ ដើម្បីឯករាជ្យជាតិ ហើយការប្រកាសកាលនោះបានធ្វើឡើងដោយសម្ងាត់បំផុត ដោយមានអ្នកចូលរួមត្រឹមតែ៥រូបប៉ុណ្ណោះ មិនដូចពិធីដែលធ្វើឡើងនៅពេលនេះទេ។
សម្តេចវិបុលសេនាភក្តី បានបន្តថា សម្រាប់សមាជិក សមាជិកាទាំង ១៨១៨រូបនេះនឹងទទួលបានសិទ្ធិពេញលេញ ជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះសុំបងប្អូនកូនក្មួយទាំងអស់ដែលបានចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទំនាក់ទំនងល្អជាមួយគ្នា ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្សឲ្យបានល្អ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់បក្ស ជាមួយនឹងការជួយគ្នាដើម្បីភាពរីកចម្រើនរបស់គណបក្ស។
សម្ដេចបានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ស្ថានភាពគ្រប់ឧបសគ្គ ដើម្បីប្រទេសកម្ពុជាបានឯករាជ្យ ប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ១៩៧៩ ហើយត្រូវបានប្រពលរដ្ឋកម្ពុជាឲ្យថ្ងៃ៧មករានេះ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧មករទេ គឺមិនមានអ្វីៗទាំងអស់ ហើយក៏មិនមានថ្ងៃនេះដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN