ព័ត៌មាន
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់សិបនាក់នៅហ្កាហ្សាស្ទ្រីប ខណៈការចរចាបទឈប់បាញ់ថ្មីចាប់ផ្តើម
ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍ ៤ មករា ថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០ នាក់ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ ខណៈក្រុមអ្នកសម្របសម្រួលបានចាប់ផ្តើមការជំរុញបទឈប់បាញ់ថ្មីដើម្បីបញ្ចប់សង្រ្គាមដែលមានរយៈពេល ១៤ ខែ។
ក្រុមគ្រូពេទ្យ និងអ្នកស្រុក បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៧នាក់ក្នុងចំណោមអ្នកស្លាប់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្ទះពីរខ្នងនៅក្នុងទីក្រុងហ្កាហ្សានៅព្រឹកព្រលឹម។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលអំពីឧបទ្ទវហេតុនេះទេ។
យោធាអ៊ីស្រាអែលបាននិយាយថ្មីៗនេះថា កងកម្លាំងរបស់ខ្លួននៅតែបន្តប្រតិបត្តិការរបស់ខ្លួននៅសប្ដាហ៍នេះ ក្នុងទីប្រជុំជន Beit Hanoun នៅតំបន់ជាយភាគខាងជើងដែនដីហ្កាហ្សា ជាទីដែលប្រតិបត្តិការបានបន្តរយៈពេល៣ខែ និងបានបំផ្លាញទីតាំងយោធាមួយដែលក្រុមហាម៉ាសប្រើសម្រាប់វាយប្រហារលើកងកម្លាំងអ៊ីស្រាអែល៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN