ព័ត៌មាន
ប្រមុខការទូតអាមេរិក ទៅកាន់កូរ៉េខាងត្បូងក្នុងពេលមានវិបត្តិនយោបាយមុនទៅកាន់ជប៉ុន និងបារាំង
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ៥ ខែមករា ស្របពេលប្រទេសនេះធ្លាក់ក្នុងភាពវឹកវរខាងនយោបាយយ៉ាងធ្ងន់ធ្ងរ និងជាទីដែលលោកនឹងព្យាយាមជំរុញដល់ការបន្តគោលនយោបាយ ប៉ុន្តែមិនមែនជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងនោះទេ។
លោក Blinken នឹងជួបពិភាក្សាជាមួយសមភាគី លោក Cho Tae-yul នៅថ្ងៃចន្ទ នៅថ្ងៃតែមួយដែលដីកាផុតកំណត់ដើម្បីចាប់ខ្លួនប្រធានាធិបតី ត្រូវបានព្យួរតួនាទី លោក Yoon Suk Yeol ដែលបានបរាជ័យក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។
ទីក្រុងសេអ៊ូលគឺជាកន្លែងឈប់សំចតដំបូងសម្រាប់អ្វីដែលទំនងជាការធ្វើដំណើរចុងក្រោយរបស់លោក Blinken ក្នុងនាមជាអ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ខណៈលោកស្វែងរកការគូសបញ្ជាក់អំពីកំណត់ត្រារបស់ប្រធានាធិបតីលោក Joe Biden ដែលកំពុងប្រមូលផ្តុំសម្ព័ន្ធមិត្តប្រជាធិបតេយ្យ មុនពេលកវិត្រឡប់របស់លោក Donald Trump កាន់តែជិតមកដល់។
លោក Blinken នឹងធ្វើដំណើរទៅទីក្រុងតូក្យូនៅពេលបន្ទាប់។
លោកក៏នឹងទៅកាន់ប្រទេសបារាំងផងដែរ នៅទីនោះ លោក នឹងពិភាក្សាពីបញ្ហាប្រឈមនានានៅមជ្ឈិមបូព៌ា និងអឺរ៉ុប ស្របពេលកិច្ចខិតខំប្រឹងប្រែងដែលនៅតែបន្តដើម្បីធានាបាននូវបទឈប់បាញ់ក្នុងដែនដីហ្កាហ្សា ។ លោក Blinken ត្រូវគេរំពឹងថានឹងវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញនៅថ្ងៃទី៩មករា៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN