ព័ត៌មាន
ក្នុងឱកាសខួប៤៩ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ សម្ដេចតេជោកំពុងសរសេរបន្ថែមជីវប្រវត្តិជីវិតគ្រួសារផ្តោតសំខាន់លើការកសាងគ្រួសារ និងការអប់រំកូន និងចៅ
នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥នេះ គឺជាខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងខ្លីបញ្ជាក់ថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥នេះ គឺជាខួប៤៩ឆ្នាំនៃថ្ងៃ អាពាហ៍ពិពាហ៍របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្ដេចតេជោ បានមានប្រសាសន៍ថា ដោយមិនចង់សរសេរឡើងវិញ សម្ដេចបានចាក់ផ្សាយនូវការអានប្រវត្តិរបស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាំងពីការចាប់ផ្ដើមនាឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៩។
ក្នុងឱកាសនេះ សម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០២៦ ខាងមុខនឹងឈានដល់ខួបលើកទី៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដូច្នេះសម្ដេចនឹងខិតខំសរសេរបន្ថែមនូវជីវិតគ្រួសារសម្ដេចពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៦ បន្ថែមទៀត ដែលផ្តោតសំខាន់លើការកសាងគ្រួសារ ពិសេសលើការអប់រំកូននិងចៅ។
សូមជម្រាបថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ គឺខួបអាពាហ៍ពិពាហ៍៤៩ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ និងសម្េចកិត្តិព្រឹទ្ធបណ្ឌិតិនបានរៀបការតាមែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នាឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។
ក្នុងឱកាសខួបអាពាហ៍ពិពាហ៍៤៩ឆ្នាំនេះ ប្រជាពលរដ្ឋ ជាកូនចៅ បានចង់ចាំ និងគោរពជូនពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ៕ អត្ថបទ៖ វ៉ន ដារ៉ា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN