ព័ត៌មាន
ក្រុមអ្នកគាំទ្រ និងប្រឆាំងលោកYoon Suk Yeol ប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលក្រោយលោករួចផុតពីការចាប់ខ្លួន
ក្រុមបាតុករជាគូប្រជែងរបស់កូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្នុងរដ្ឋធានីសេអ៊ូលមួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតី ដែលត្រូវបានព្យួរតួនាទីរបស់ប្រទេសនេះ គឺលោក Yoon Suk Yeol សម្រាប់ការដាក់ក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីដែលនាំឱ្យមានការចោទប្រកាន់ទម្លាក់តំណែងលោក។
ក្រុមបាតុករបានជំនះការធ្លាក់ព្រិល និងភ្លៀងក្នុងទីក្រុងសេអ៊ូល។
ប្រទេសនេះបានធ្លាក់ក្នុងភាពចលាចលនយោបាយចាប់តាំងពីខែមុនមក ដោយលោក Yoon បានផ្គើនទៅនឹងដីកាចាប់ខ្លួនពួនសំងំនៅក្នុងគេហដ្ឋានប្រធានាធិបតី ដែលហ៊ុំព័ទ្ធដោយមន្ត្រីសន្តិសុខស្មោះត្រង់រាប់រយនាក់ ហើយរហូតមកដល់ពេលនេះបានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋអាជ្ញាដើម្បីចាប់ខ្លួនរូបលោក។
ក្រុមអ្នកគាំទ្រការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol អង្គុយតវ៉ានៅខាងមុខគេហដ្ឋានផ្លូវការរបស់លោក។
ក្រុមអ្នកស៊ើបអង្កេតបានផ្អាកការប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeolកាលពីថ្ងៃសុក្រ។
ក្រុមបាតុកររាប់ពាន់នាក់មានទាំងអ្នកគាំទ្រ និងប្រឆាំងលោក Yoon បានប្រមូលផ្តុំគ្នានៅមុខគេហដ្ឋាន និងនៅតាមដងផ្លូវំាន់្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ ដោយទាមទារឱ្យចាប់ខ្លួនរូបលោក ខណៈក្រុមអ្នកគាំទ្រអំពាវនាវឱ្យមានការបញ្ជាក់ថាការចោទប្រកាន់ទម្លាក់តំណែងលោកគ្មានសុពលភាព៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN