ព័ត៌មាន
ក្រសួងមហាផ្ទៃដាក់ដំណើរការទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែននៅខេត្តសៀមរាប
ក្រសួងមហាផ្ទៃ បានសម្ពោធដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅខេត្តសៀមរាបហើយ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ។ការដាក់សម្ភោធទីស្នាក់ការនេះ ក្រោមអធីបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ លើកឡើងថា ការបង្កើតទីស្នាក់ការនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទីស្នាក់ការនេះ បានជួយកាត់បន្ថយការចំណាយធ្វើដំណើរទៅធ្វើលិខិតឆ្លងដែនផ្លូវឆ្ងាយរបស់ប្រជាពលរដ្ឋ ។ឯកឧត្តម បន្ដថា ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាបនេះ នឹងជួយបង្ខិតសេវាកម្មធ្វើលិខិតឆ្លងដែនកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងប្រទេសកម្ពុជា ដោយប្រជាជាពលរដ្ឋអាចមកធ្វើលិខិតឆ្លងដែននៅខេត្តសៀមរាបបាន មិនចាំបាច់តែធ្វើនៅរាជធានីភ្នំពេញនោះទេ ដែលនេះជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត បញ្ជាក់ថា ីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ្ថិតៅជាន់ទី ផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលនឹងផ្តល់សេវា ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល – ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ដោយឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ។សូមជម្រាបថា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាបដែលទើបបើកដំណើរការទីស្នាក់ការផ្តល់លិខិតឆ្លងដែននេះ ពលរដ្ឋកម្ពុជាក៏ស្វែងរកការផ្តល់សេវាកម្មលិខិតឆ្លងដែន នៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN