ព័ត៌មាន
ពុទ្ធិកបឋមសិក្សានៅស្រុកព្រៃកប្បាសបើកការប្រឡងវិញ្ញាបនបត្រធម្មវិន័យសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
ថ្លែងក្នុងឱកាសអញ្ជើញកាត់ ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងទី៥ សាលាពុទ្ធិកបឋមសិក្សាបារមីគោតម ស្ថិតក្នុងឃុំ ពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាសបានថ្លែងថា ដើម្បីធានាឱ្យបានប្រសិទ្ធភាពក្នុងការប្រឡងធម្មវិន័យ បេក្ខៈ សាមណៈសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែង និងបញ្ចេញឱ្យអស់ពីសមត្ថភាព ហើយត្រូវតែមានការជឿជាក់លើគណៈកម្មាធិការប្រឡងព្រោះការប្រឡងក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រគឺមានភាពតម្រឹងដូចគ្នានិងមានពាក្យស្លោកដូចគ្នាចេះគឺជាប់។
លោកអភិបាលស្រុកបានថ្លៃបន្តថា ដូចការប្រឡងហើយអាណាចក្រដែរ បេក្ខជនប្រឡងទាំងអស់ត្រូវ រក្សាអោយបានសណ្តាប់ធ្នាប់ក្នុងពេលប្រឡង មិនត្រូវបង្កភាពរញ៉េរញ៉ៃ ដោយលួចចម្លងគ្នា ឬយកប្រយ៉ុងចូលក្នុងបន្ទប់ប្រឡង រឺមានការផ្លាស់ប្ដូរបេក្ខៈសាមណៈប្រឡងឡើយនិងមិនត្រូវដើរឆ្លងពីតុមួយទៅតុមួយទៀតនោះទេ ពោលធ្វើយ៉ាងណា គោរពជាដាច់ខាត និងអនុវត្តឲ្យបានល្អ នូវបញ្ជា្ផផ្ទៃក្នុងរបស់មណ្ឌលប្រឡង ហើយបើសិនជាមានបេក្ខៈសមណៈរូបណាប្រព្រឹត្តផ្ទុយនឹងបទបញ្ជា នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ។
សូមបញ្ជាក់ដែរថាសម្រាប់ មណ្ឌលប្រឡងទី៥នេះ មាន២ស្រុកចូលរួមគឺស្រុកព្រៃកប្បាស និងស្រុកអង្គរបូរីដោយមានបេក្ខៈសមណៈ ប្រឡងសរុបចំនួន ៣២៦អង្គ/នាក់ ចែកចេញជា១៤បន្ទប់ក្នុងនោះ៖
-ថ្នាក់ត្រី ចំនួន១៧៥អង្គ/នាក់ ស្មើនឹង០៧បន្ទប់
-ថ្នាក់ទោ ចំនួន៩៣អង្គ/នាក់ ស្មើនឹង០៤បន្ទប់
-ថ្នាក់ឯក ចំនួន៥៨អង្គ/នាក់ ស្មើនឹង០៣បន្ទប់
ដោយឡែកសម្រាប់មណ្ឌលប្រឡងនេះមានការគាំទ្រ និងទំនុកបំរុង ទាំងផ្នែកចង្ហាន់ ភេសជ្ជៈ ជូនបេក្ខៈសាមណៈប្រឡងទាំងអស់ដោយ ព្រះគ្រូសីលាភិមុនី សែម សុខណេង ទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាព្រះមន្រ្តីសង្ឃជំនួយការសាលាអនុគណស្រុកព្រៃកប្បាស និងជាព្រះចៅអធិការវត្តបារមីគោតម រួមនិងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនាក់ផងដែរ៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN