ព័ត៌មាន
យុវជន និងពលរដ្ឋក្នុងស្រុកបាកាន ជួបជុំគ្នាអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា
យុវជន និងបងប្អូនប្រជាពលរដ្ឋជិត ៨០០០នាក់ មកពីតាមបណ្តាភូមិចំនួន ១៣២ ក្នុងឃុំទាំង៩ នៃស្រុកបាកាន បានជួបជុំគ្នាប្រារព្ធអង្គមិទ្ទិញអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា (១៩៧៩-២០២៥) នៅទីលានបាល់ទាត់នៅជាប់វិទ្យាល័យ បាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ក្រុមការងារចុះជួយតាមភូមិ-ឃុំ និងអាជ្ញាធរមូលដ្ឋាន ដោយអង្គមិទ្ទិញនេះត្រូវបានរៀបចំធ្វើឡើង
ប្រជាពលរដ្ឋមកពីឃុំមេទឹក បានបង្ហាញក្តីរីករាយដោយបានមកចូលរួមជួបជុំគ្នាដើម្បីអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ៧មករា ដែលជាជ័យជម្នះ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាែត បាននឹងកំពុងអនុវត្ត ភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ បន្តថែរក្សា ពូនជ្រុំ រាល់សមិទ្ធិផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។ ទាំងអស់នេះគឺផ្តើមចេញពីជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករាឆ្នាំ១៩៧៩នោះទេ ពិតជាមិនអាចមានអ្វីៗដូចសព្វថ្ងៃនោះឡើយ។ ស្មារតី ៧មករា បានចារឹកជាប់ក្នុងមនសិកា របស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់ៗរូប និងប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិដោយចាត់ទុកថា ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន។ ៧មករាឆ្នាំ២០២៥គឺជាថ្ងៃគម្រប់ខួបលើកទី៤៦ដែលបានរួចផុតពីរបបប្រល័យពូជសាន៍ប៉ុល ពត និងបញ្ចប់សករាជដ៏ខ្មៅ ងងឹត បំផុតរបស់កម្ពុជា និងបើកឡើងវិញនៅសករាជថ្មី ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN