ព័ត៌មាន
ស.ស.យ.ក និងពលរដ្ឋ ចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងសម័យខ្មែរក្រហម
សហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងវត្តមានប្រជាពលរដ្ឋមួយចំនួន នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាទីតាំងប្រវត្តិសាស្ត្របន្សល់ទុកនូវភស្តុតាងជាក់ស្ដែងនូវភាពព្រៃផ្សៃដែលបានកើតឡើងនូវក្នុងរបបដ៏ខ្មៅងងឹតនោះ។

ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា តែងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ កម្មវិធីតែងរៀបចំឡើងមុនការប្រារព្ធទិវាជ័យជំនះ ៧មករា ដែលបានរំដោះជីវិតប្រជាពលរដ្ឋចេញពីរបបខ្មៅងងឹតនោះ។
ការគោរពវិញ្ញាណក្ខន្ធនៅថ្ងៃនេះ ធ្វើឡើងតាមពិធីសាសនាដោនករចូលរួមពី ក្រុមយុវជនសសយក រួមទាំងវត្តមានប្រជាពលរដ្ឋ ដែលជាជនរងគ្រោះរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ។ កន្លងផុតទៅ ៤៦ឆ្នាំយ៉ាងណាក្ដី ជនរងគ្រោះដែលបានឆ្លងកាត់សម័យខ្មែរក្រហម នៅតែបង្ហាញទឹកមុខសោកសៅ ទឹកភ្នែករលីងរលោង នៅពេលរម្លឹកដល់អ្វីដែលបានកើតឡើងចំពោះពួកគាត់ និងប្រជាពលរដ្ឋទូទាំងប្រទេសនាពេលនោះ។ ការចងចាំ គឺ ការបាត់បង់សមាជិកគ្រួសារ រស់នៅដោយភាពភ័យខ្លាច ធ្វើការហួសកម្រិត និងភាពអត់ឃ្លាន។

ការរស់រានមានជីវិតមកទល់បច្ចុប្បន្ន ពួកគាត់ពិតជាដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាកងកម្លាំងដែលពលី ក្នុងការបញ្ចប់របបដ៏ឃោឃៅ និងនាំមកជីវិតថ្មី ភាពសុខសាន្ត ក្នុងសង្គមសន្តិភាព សម្រាប់ពលរដ្ឋមកទល់បច្ចុប្បន្ន។
ផ្សារភ្ជាប់នឹងការលើកឡើងដូចនេះ សម្រាប់យុវជនដែលបានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅថ្ងៃនេះ លើកឡើងជាការសោកស្ដាយជាខ្លាំង ចំពោះសោកនាដកម្មប្រវត្តិសាស្ត្រដែលបានកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនាពេលនោះ។ ក្នុងនាមជាយុវជន ដែលរស់នៅក្នុងសង្គមសុខសាន្តមានសុខសន្តិភាព ពួកគាត់នឹងថែរក្សាសង្គមមួយនេះ ឱ្យស្ថិតស្ថេរ និងកាន់តែរីកចម្រើន។

នៅថ្ងៃនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារប្រមាណ១ទំព័រលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយភ្ជាប់ជាមួយចំណងជើងថា «បំភ្លេចម្ដេចបាន»។ ក្នុងសារប្រមាណ ១ទំព័រនេះ ឯកឧត្តមបានរម្លេចដែរថា ការប្រារព្ធពិធីនេះ មិនត្រឹមតែបានបង្ហាញពីការរួបរួម សាមគ្គី ការរំឭកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនាសម័យនោះទេ ក៏ប៉ុន្តែជាឱកាសក្នុងការផ្សារភ្ជាប់យុវជនជាមួយនឹងប្រវិត្តសាស្ត្រឱ្យបន្តចងចាំ និងដឹងគុណនូវកាះបង់ពីសំណាក់អតីតយុទ្ធជន ុព្វបុរសដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។ ជាពិសេស បានផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង និងបានឃើញផ្ទាល់ភ្នែកនូវតឹកតាងដ៏ឈឺចាប់ដែលបន្សល់ទុកនៅលើទីវាលពិឃាតមួយនេះ។ លើសពីនោះថែមទៀត គឺបានរៀនយល់ដឹងពីបទពិសោធន៍ក្នុងអតីតកាលដើម្បីយកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិនិងស្រលាញ់ជាតិមាតុភូមិ រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដានប្រវត្តិសាស្រ្ត និងធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត៕ អត្ថបទ៖ គឹមហុក

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN