ព័ត៌មាន
ឯកឧត្តម កែប ជុតិមា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុត និងផែនការច្បាស់លាស់ កសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់
មណ្ឌលគិរី៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុក ពេជ្រាដា ច្រកព្រំដែនទ្វេភាគីណាមលៀខេត្តមណ្ឌលគិរី ។
ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងវិស្វកម្មរបស់គណៈកម្មការទី៤នេះបន្ទាប់ពីដំណើរសួរសុខទុក្ខកងកម្លាំងវិស្វកម្មនិងពិនិត្យព្រំដែននៅខេត្តរតនគិរីកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៥។
វត្តមានរបស់គណៈកម្មការទី៤រដ្ឋសភានៅច្រកព្រំដែនមណ្ឌលគិរីនិងប្រទេសវៀតណាមនេះក៏ដូចជានៅព្រំដែនរតនគិរី-វៀតណាមដែរ គឺ ក្នុងគោលបំណងសួរសុខទុក្ខកងកម្លាំងវិស្វកម្មដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្ត ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រមទាំងពិនិត្យស្ថានភាពបង្គោលព្រំដែន និងវឌ្ឍនភាពព្រំដែនក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្លងក្នុងីសំណេះសំណាល ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍លើកឡើងថា៖«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់»។
ឯកឧត្តមប្រធានគណៈកម្មការទី៤ បានបញ្ជាក់ថា៖ រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការបញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែនដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងគោលបំណងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។គំនិតផ្តួចផ្តើមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិនិងបង្កើតឱកាសសម្រាប់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ព្រំដែនដាច់ស្រយាល។
ឯកឧត្តមកែប ជុតិមា បានគូសបញ្ជាក់ថា៖« ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា ។ ច្បាស់ណាស់ថា ពេលណាមានផ្លូវ ទីនេះប្រាកដជាមានការអភិវឌ្ឍ ប្រជាពលរដ្ឋអាចទៅតាំងទីលំនៅដ្ឋាននៅទីនេះ ដែលនឹងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ ដែលក្លាយជាតំបន់អភិវឌ្ឍន៍ ពីព្រោះគោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ»។
ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋមកមើលតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងកម្លាំងវិស្វកម្ម និងមកស្វែងយល់ជាក់ស្តែងពីស្ថានភាពព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន ជាពិសេសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែននេះ ព្រោះប្រជាពលរដ្ឋជាជញ្ជាំងការពារព្រំដែនដ៏រឹងមាំ។
ទាក់ទងនឹងស្ថានភាពភូមិសាស្ត្រ លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានមានប្រសាសន៍ថា៖ស្រុកពេជ្រាដា ជាស្រុកមួយក្នុងចំណោមស្រុកទាំង៤ និងក្រុង១ មានចម្ងាយផ្លូវ ៤០គីឡូម៉ែត្រពី ទីរួមខេត្តមណ្ឌលគិរី ជាតំបន់ខ្ពង់រាបសម្បូរទៅដោយព្រៃឈើ សត្វព្រៃ រ៉ែក្នុងដីនចជា៖ រ៉ែមាស ត្បូ លោហៈបុកស៊ីត..។ល។ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលជាច្រើនកន្លែងពិសេសរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា, ភ្នំណាមលៀរ,ទឹកជ្រោះអូផ្លាយ, ទឹកជ្រោះអូរតាំកន, ភ្នំលុប្រាណ,ភ្នំមូសរលូងជាដើម។
ស្រុក ពេជ្រាដាមានផ្ទៃដីសរុប ៣,៨១៩គីឡូម៉ែត្រការ៉េ ។ខាងកើត មានព្រំប្រទល់ជាប់នឹងស្រុកដាក់មីល, ដាក់សុង, គីយ៉ូត ខេត្តដាក់ណុង និងស្រុកបួនដូន ខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ខាងលិច ជាប់នឹង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ខាងជើង ជាប់នឹង ស្រុកកោះញែក ខាងត្បូងជាប់នឹងស្រុកអូររាំង ស្រុកកែវសីមា និងក្រុងសែនមនោរម្យ។
លោកអភិបាលស្រុកបានឱ្យដឹងថា៖ស្រុកពេជ្រាដា មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង១១០គីឡូម៉ែត្រ និងមានបង្គោល ព្រំដែនសរុបទាំងអស់ ចំនួន ៥០បង្គោល។ច្រកទ្វារព្រំដែនទ្វេរភាគីណាមលៀរ មានប្រវែង ២៧គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា និងមានប្រវែង ៦៧ គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។
ស្រុកពេជ្រាដាមាន ៤ឃុំ ស្មើនឹង១៨ភូមិ មានប្រជាជនរស់នៅសរុប៥,៧៥១គ្រួសារ ស្មើនឹង ២២,០៧២នាក់ ស្រីចំនួន ១០,៩២២នាក់។ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងសរុប១៥,៦៨៨នាក់ ស្រី ៥,៧៩៦នាក់ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ១១,២៤៨នាក់ ស្រី ៥,៤៦៨នាក់ មាន០៩ជនជាតិរស់នៅ គឺ ជនជាតិព្នង, ខ្មែរ, ខ្មែរឥស្លាម, គ្រឹង, ឡាវ, កម្ពុជាក្រោម, ថៃ, វៀតណាមនិងហុល្លង់។ដង់ស៊ីតេប្រជាជនស្មើ០៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ប្រជាពលរដ្ឋ ៧០% ជាកសិករធ្វើស្រែចំការ និងប្រកបមុខរបរ បន្ទាប់បន្សំដូចជា ចូលព្រៃ បោចវល្លិ៍ ផ្តៅ និងជ័រទឹក ជ័រចុងជាដើម។ ប្រជាពលរដ្ឋ ១០%ធ្វើជា បុគ្គលិកកម្មករក្រុមហ៊ុន, ១០% ជាមន្ត្រីរាជការ និង ១០%ទៀត ជាអាជីវករលក់ដូរផ្សេងៗ។
លោកឧត្តមសេនីយ៍ទោ ជុំ ហុន តំណាងកងវិស្វកម្ម បានឱ្យដឹងថា៖កងឯកភាពចំនួន៦នៅក្នុងខេត្តមណ្ឌលគិរី បានកំពុងស្ថាបនាផ្លូវព្រំដែននេះ ដោយប្រើប្រាស់មធ្យោបាយគ្រឿងចក្រគ្រប់ប្រភេទចំនួន១៤៨គ្រឿងសម្រាប់ធ្វើផ្លូវ១៣៣ីឡូម៉ែត្រក្នុងផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង៨៤គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង៤៩គ.ម។
ពាក់ព័ន្ធនឹងវឌ្ឍនភាពផ្លូវ លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា៖សម្រាប់ផ្លូវខ្សែក្រវាត់ព្រំដែន បានកាត់ចំណោតនិងបំពេញតួផ្លូវបានប្រវែង១៣.៧ គ.ម និងសម្រាប់ផ្លូវតភ្ជាប់ បានកាត់ចំណោតនិងបំពេញតួផ្លូវបានប្រវែង១៥.៥ គ.ម។
ច្រកទ្វាព្រំដែនទ្វេភាគីណាមលៀរ មានចម្ងាយផ្លូវប្រវែង៦០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានចម្ងាយផ្លូវប្រវែង ២៦គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា មានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ជាមួយនឹង ច្រកទ្វារព្រំដែនទ្វេភាគីដាក់ប័រ ស្ថិតនៅក្នុងភូមិធន់ហាញ់ ឃុំធុនអាន ស្រុកដាក់មីល ខេត្តដាក់ណុង ប្រទេសវៀតណាម។
គួរជម្រាបថា ប្រតិភូគណៈកម្មការទី៤រដ្ឋសភាដែលរួមមានឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការ ឯកឧត្តម នៅ សំ, ឯកឧត្តម សត្យា វុធ ,ឯកឧត្តម ចាន់ យឿន ,ឯកឧត្តម ឡុង ប៊ុន្នី ,ឯកឧត្តម សេរី កុសលនិងឯកឧត្តម នាង ចាន់ណាក់ សមាជិកគណៈកម្មការទី៤នៃរដ្ឋសភាក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន៖ ទឹកសុទ្ធ៣០កេស, ត្រីខ១៥កេស, ថ្នាំពេទ្យ២៥ ប្រអប់, គុយទាវ និងមីសួ៣០កេស,ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល។ ដោយឡែករដ្ឋបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភអង្ករ២តោន ថវិកា៥០០ដុល្លារ និងថ្នាំប៉ារ៉ា២កេស៕

-
ព័ត៌មាន1 week ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន1 week ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន1 week ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន1 week ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
កីឡា1 week ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ
-
ព័ត៌មាន2 days ago
សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ