ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត
នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នាទីបញ្ជាការវរសេនាតូចលេខ១ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ កងកម្លាំងទាំងបី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ បានថ្លៃងបញ្ជាក់ពីការបិទវគ្គហ្វឹកហ្វឺនបានបញ្ចប់ប្រកបដោយជោគជ័យ គួរជាទីមោទនៈ ដោយមានគោលការណ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយប្រសិទ្ធិភាព ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាល តែងតែផ្តល់នូវការរំលឹកដាស់តឿន ទំនុកបំរុងឧបត្ថម្ភនានា លើងារហ្វឹកហ្វឺន បំប៉នំនាញ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺន ជាប្រចាំសំដៅធ្វើឱ្យកងទ័ពមានសមត្ថភាពគុណភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំបញ្ជាសម្រេចបានជោគជ័យនាពេលនេះ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីដ៏មោះមុត និងការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហ្វឹកហាត់ ទាំងកម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានលះបង់ គ្រប់បែបយ៉ាង ដើម្បីសម្រេចគោលដៅ នៃវគ្គហ្វឹកហ្វឺន និងសូមកោតសរសើរដល់គណៈគ្រប់គ្រង យោធាចារ្យ គ្រូឧទ្ទេស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងចំណេះជំនាញ ក្នុងការបង្ហាត់បង្រៀន ដឹកនាំ និងតាមដាន សិក្ខាកាមយ៉ាងយកចិត្តទុកដាក់ រហូតដល់វគ្គហ្វឹកហ្វឺន ទទួលបានជោគជ័យនាពេលនេះ។
ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ការញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ នឹងត្រូវគោរពវិន័យ និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ហើយបន្តអនុវត្តចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះ ឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ខិតខំរៀនសូត្រ ស្រាវជ្រាវ និងបង្កើនសមត្ថភាពខ្លួនឯងជាប់ជានិច្ច ដើម្បីក្លាយជាកងទ័ពគំរូ ជាកម្លាំងដ៏រឹងមាំរបស់ជាតិ និងត្រូវត្រៀមខ្លួនជានិច្ច ក្នុងការអនុវត្តនូវរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន៕













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN