ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦ នៃថ្ងៃជ័យជំនះ ៧មករា
នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ នៃវិទ្យាល័យចំនេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ មានរៀបចំពិធីបិទ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ កីឡាការនី ទទួលបានជ័យលាភី នៃការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពក្នុងពិធី ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក លោកគ្រូ អ្នកគ្រូ នឹងកីឡាករ កីឡាការនី ជាច្រើនរូបទៀត។
ឯកឧត្តម គីម រិទ្ធី បាថ្លែងថា ការរៀបចំការប្រកួតកីឡានាពេលនេះ ប្រកបដោយជោគជ័យ មានលក្ខណៈជាមិត្តភាព សាមគ្គីភាព យោគយល់គ្នានិងចេះអធ្យាស្រ័យគ្នាទៅវិញៅក បានល្អយ៉ាងប្រសើរក្នុងរយៈពេល ០៧ថ្ងៃកន្លងមកនេះ។
ឯកឧត្តមបានបន្តថា លទ្ធផលនេះ បានមកពីការខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត និងបច្ចេកទេសរបស់ក្រុមកីឡានីមួយៗ រួមជាមួយភាពយុត្តិធម៌ មិនលម្អៀង របស់អាជ្ញាកណ្តាល ចៅក្រមតាមប្រភេទកីឡានីមួយៗ អនុវត្តបានល្អទៅតាមបទបញ្ជាបច្ចេកទេស របស់មន្ទីរអប់រំយុវជន និងកីឡាដែលបានដាក់ចេញ និងដោយមានការសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំយ៉ាងសកម្មបង្កលក្ខណៈងាយស្រួលដល់ដំណើរការរៀបចំការប្រកួតនេះឱ្យបានជោគជ័យ។
ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រកួតកីឡានេះ គឺមិនត្រឹមតែជាឱកាសដើម្បីបង្ហាញសមត្ថភាព និងទេពកោសល្យផ្នែកកីឡាច្រើនប្រភេទតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបញ្ជាក់ពីការរីកចម្រើននៃប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តមរកតនយោបាយដឹកនាំពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃការអនុវត្តគោល នយោបាយ ឈ្នះ ឈ្នះ នាំមកនូវការ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍរីកច្រើន លើគ្រប់វិស័យនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវទៅដល់បណ្ដាថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំង មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវគិតគូររៀបចំឱ្យមានទីកន្លែងសម្រាប់ហាត់ប្រាណ កន្លែងលេងកីឡា និងរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការនី និងយុវជនទាំងអស់ ត្រូវបន្ដយកចិត្ត ទុកដាក់រៀនសូត្រ ខិតខំស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយសរសរទ្រូងនៃប្រទេសជាតិ, ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសចេញឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ, រួមគ្នាលើកទឹកចិត្ត ជម្រុញ និងពង្រីកឱ្យមានការលេង និងការប្រកួតកីឡាឱ្យបានច្រើនប្រភេទបន្ថែមទៀត ដើម្បីទាក់ទាញការគាំទ្រពីមហាជន និងត្រូវយកចិត្តទុកដាក់ ថែរក្សាបរិស្ថាន សម្អាតអនាម័យជុំវិញទីលានកីឡារបស់យើង ដើម្បីឱ្យកាន់តែមានសោភ័ណភាព និងភាពទាក់ទាញបន្ថែមទៀត។
សូមបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥នេះ មាន ៣វិញ្ញាសា មានក្រុមកីឡាចូលរួមចំនួន ៥៤ក្រុម ស្មើនឹង ៩៧៦នាក់ ដែលមកពីបណ្ដាស្រុក-ក្រុង និងអង្គភាព ស្ថាប័នជុំវិញខេត្ត។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ០៧ថ្ងៃកន្លងមកនេះ និងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ វិញ្ញាសាបាល់ទាត់បុរស បានទៅលើក្រុម ព្រះវិហារស៊ីធី, បាល់ទាត់នារីបានទៅលើក្រុម បញ្ញាវ័ន្តក្មេងវត្ត ស្រុកឆែប, វិញ្ញាសារបាល់ទះបុរសបានទៅលើក្រុម ស ស យ ក ស្រុកគូលែន , និងបាល់ទះនារី បានទៅ លើក្រុម ស ស យ ក ស្រុកត្បែងមានជ័យ៕
















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN