ព័ត៌មាន
គណបក្សនយោបាយក្រៅរដ្ឋាភិបាល អំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋបន្តចងចាំ និងដឹងគុណថ្ងៃជ័យជម្នះ ៧មករា
គណបក្សនយោបាយក្រៅរដ្ឋាភិបាល បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋកម្ពុជាបន្តចងចាំថ្ងៃជ័យជម្នះ៧មករាឆ្នាំ ១៩៧៩ ដោយពួកគេចាត់ទុកថា ជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរ បន្ទាប់ពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏ឃោរឃៅរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលនាំមកនូវការរស់រានមានជីវិត សេរីភាព សុខដុមរមនា និងសន្តិភាពសម្រាប់ប្រជាជាតិទាំងមូល។
នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ ខណៈប្រជាពលរដ្ឋខ្មែរនៅតែចងចាំជាប់ជានិច្ច និងចារិកទុកក្នុងដួងចិត្តមិនអាចបំភ្លេចបាន សូម្បីតែយុវជនជំនាន់ក្រោយក៏ទទួលស្គាល់ និងផ្តល់តម្លៃជានិរន្តរចំពោះថ្ងៃ ៧មករានេះផងដែរ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា «៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រសិនបើគ្មាន ៧មករា គឺយើងក៏គ្មានឱកាសមកអង្អុយនិយាយគ្នានាពេលដែរ ហើយប្រទេសជាតិយើង ក៏មិនដឹងជាមានស្ថានភាពយ៉ាងណាដែរ ប្រសិនបើមិនមានការលះបង់សាច់ស្រស់ ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន។ នេះហើយជាគុណបំណាច់របស់សម្ដេចតេជោ ទាំងខ្ញុំ និងយុវជនផ្សេងៗទៀត សូមកុំភ្លេចថ្ងៃកំណើតទីពីររបស់យើង»។
វាជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។ ក្នុងនាមលោកជាយុវជនជំនាន់ក្រោយបានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ត្រូវតែចងចាំ និងប្ដេជ្ញាការពារឱ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនេះបន្តទៅថ្ងៃអនាគត។
ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានថ្លែងថា «យើងកុំភ្លេចថ្ងៃ ៧មករា ហើយត្រូវតែរួបរួមគ្នាក្នុងការការពារសន្ដិភាពឱ្យខានតែបាន ដើម្បីស្វែងរកឱកាសបន្ថែមក្នុងការអភិវឌ្ឍប្រទេសទៅតាមគោលនយោបាយរបស់យើង។ ជាពិសេស គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ»។
«ខ្ញុំចង់ឱ្យមានការចូលរួមឱ្យបានផុលផុសពីប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល មានន័យថា ពលរដ្ឋយើងកុំរវល់ជាមួយយុទ្ធសាស្រ្តផ្ការីករបស់សម រង្ស៊ី ឬសកម្មភាពបដិវត្តពណ៌ផ្សេងៗទៀត ហើយងាកមករួមដៃជាមួយរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិយើងវិញឱ្យបានជឿនលឿនទៅមុខ ហើយដើរទាន់ប្រទេសផ្សេងៗនៅលើពិភពលោក»។
លោកបន្តថា របបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំរយៈពេល ៤៦ឆ្នាំមកហើយ ដែលប្រទេសមានសុខសន្តិភាពពេញលេញ ប៉ុន្ដែក្មេងៗជំនាន់ក្រោយមួយចំនួនហាក់មិនជឿទាំងស្រុងា កម្ពុជាធ្លាប់ឆ្លកាត់សម័យកាលនោះទេ។
ដូច្នេះលោកបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន។ ក្នុងន័យនេះ យុវជនត្រូវចងចាំគុណបំណាច់នៃថ្ងៃ៧មករា ហើយចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។
ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៤៦ឆ្នាំកន្លងមកនេះ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេសបានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជាតិ។
ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបុរសម្នាក់ដ៏សំខាន់ក្នុងចំណោមយុទ្ធជន យុទ្ធនារីផ្សេងទៀតដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា ហើយសម្ដេចតេជោតែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ក៏ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
ក្រុមយុវជនបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា គឺជារឿងល្អមួយសម្រាប់ក្រើនរំលឹកដល់យុវជនឱ្យបានដឹងអំពីប្រវត្តិឈឺចាប់ និងឃោរឃៅក្នុងរបប ប៉ុល ពត ហើយក៏ជាការក្រើនរំលឹកដល់យុវជនឱ្យស្រឡាញ់នូវសន្តិភាព និងត្រូវចេះរួបរួមសាមគ្គីគ្នាអភិវឌ្ឍន៍ប្រទេសជាតិកុំឱ្យ្លាចូលក្នុងសភាពអន្តរាយដូចរបប ប៉ុល ពត បន្តទៅទៀត៕

-
ព័ត៌មាន1 week ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន3 days ago
សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង
-
ព័ត៌មាន1 week ago
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន5 days ago
កម្ពុជា-អាមេរិកឯកភាពគ្នា លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធបដិការ
-
ព័ត៌មាន1 week ago
សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ
-
ព័ត៌មាន3 days ago
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន3 days ago
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប