ព័ត៌មាន
យុវជនចំនួនជិត ១ពាន់នាក់បន្ថែមទៀត ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈថ្នាក់កម្រិតខ្ពស់
សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ ITI ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិតខ្ពស់សរុបចំនួនជិត ១,០០០នាក់បន្ថែមទៀត លើមុខជំនាញផ្សេងៗគ្នា ដូចជា វិស្វកម្ម , មេកានិករថយន្ត , បរិក្ខាត្រជាក់អគ្គិសនី , មេកានិកឧស្សាហកម្ម , ព័ត៌មានវិទ្យា និងបន្ស៊ីលោហៈ។
នៅក្នុងពិធីបើកបវេសនកាល និងតម្រង់ទិសដល់សិស្ស និស្សិតឆ្នាំសិក្សាថ្មី នៅព្រឹកថ្ងៃទី៦ ខែមករានេះ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានមានប្រសាសន៍ឲ្យដឹងថា ឆ្នាំនេះ សម្រាប់សញ្ញាបត្រកម្រិតជាន់ខ្ពស់បច្ចេកទេស ទាំងគ្រប់ជំនាញ និងគ្រប់កម្រិត បានកត់សម្គាល់ឃើញថា គឺមានយុវជនកាន់តែច្រើនឡើង បានងាកមកចាប់អារម្មណ៍ និងចុះឈ្មោះជាបន្តបន្ទាប់ ដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅតាមចំណង់ចំណូលចិត្តខ្លួន។
ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃនេះ វិទ្យាស្ថានក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយបណ្តាក្រុមហ៊ុនជាដៃគូថ្មីៗបន្ថែម ដើម្បីបម្រើឲ្យការចុះកម្មសិក្សា ការចុះហាត់ការ និងការជួយបណ្តុះបណ្តាលជាដើម ដើម្បីជួយពង្រឹងសមត្ថភាពដល់សិស្ស និស្សិតផងដែរ។
ទន្ទឹមនេះ ឯកឧត្តម ជិន តារ៉ា បានអំពាវនាវឲ្យយុវជន ក៏ដូចជាអាណាព្យាបាលទាំងអស់គួរតែលើកទឹកចិត្ត និងជំរុញកូនឲ្យងាកមករៀនជំវិជ្ជាជីវៈ ដើម្បីមានសមត្ថភាពចូលទៅក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះថា សព្វថ្ងៃនេះ ដោយសារសុខសន្តិភាព និងស្ថេរភាពនិយោបាយ បានធ្វើឲ្យប្រទេសកម្ពុជាទាក់ទាញក្រុមហ៊ុនធំៗ និងល្បីឈ្មោះជាច្រើនឲ្យមកបណ្តាក់ទុន ព្រមទាំងបង្កើតការងាររាប់សិបកន្លែងជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្ញើរសារលើកទឹកចិត្តទៅកាន់សិស្ស និស្សិតទាំងអស់ ឲ្យយកចិត្តទុកដាក់ ខិតខំតស៊ូរៀនសូត្រ ធ្វើយ៉ាងណាឲ្យក្លាយជាពលរដ្ឋដែលប្រកបដោយចំណេះដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ និងគុណធម៌ល្អ ដើម្បីជួយឯង គ្រួសារ និងសង្គមជាតិទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN