ព័ត៌មាន
មន្ត្រីរាជការនិងពលរដ្ឋខេត្តស្វាយរៀងចាត់ទុកថ្ងៃ៧មករាឆ្នាំ១៩៧៩ជាកំណើតទី២និងប្តេជ្ញាថែរក្សា៧មករាអោយរស់នៅក្នុងដួងចិត្តជារៀងរហូត
ស្វាយរៀង ៖ មន្ត្រីរាជការ និងពលរដ្ឋខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានចាត់ទុកថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២ ពីព្រោះថ្ងៃ៧មករា បានរំដោះពួកគាត់អោយរស់រានមានជីវិតសាជាថ្មី បន្ទាប់ពីពួកគាត់រស់នៅក្នុងភាពភយ័ខ្លាច ព្រួយបារម្មណ៏ ការកាប់សម្លាប់ អត់ឃ្លាតគ្មានអាហារហូបចុក ជម្ងឺដង្កាត់គ្មានថ្នាំព្យាបាល ក្នុងរបបដ៏ខ្មៅងងិតនៃការដឹកនាំរបស់កម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដោយធ្វើការប្តេជ្ញាចូលរួមថែរក្សា៧មករា ជាមួយនិងការដឹកនាំរបស់គណបក្សប្រជាជន អោយស្ថិតស្ថេរនៅក្នុងដួងចិត្តជារៀង ។
មន្ត្រីរាជការ និងពលរដ្ឋ បានចាត់ទុកថា មាន៧មករា មានសន្តិភាព និងមានការអភិវឌ្ឍន៏លើគ្រប់វិសយ័ ជាក់ស្តែងនៅខេត្តស្វាយរៀង ចាប់ពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់មូលដ្ឋានក្នុងខេត្ត បានធ្វើការអភិវឌ្ឍន៏លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ជីវភាព សម្ភារះប្រើប្រាស់ និងមធ្យោបាយត្រូវបានកែលំអរជាបន្តបន្ទាប់ ។
ឆ្នាំ២០២៥ គឺជាខួបលើកទី៤៦ នៃងៃរំដោះ មករា ១៩៧៩ មន្ត្រីរាជការ ពលរដ្ឋ ខេត្តស្វាយរៀង ូមលំអោនកាយគោរពដួងវិញ្ញាណខន្ទ័ វរះយុទ្ធជន វរះយុទ្ធនារី និងអ្នកស្នេហាជាតិ និងធ្វើការចងចាំនូវមហាគុណូបការ: ដែលបុព្វបុព្វបុរសបានធ្វើពលីកម្មក្នុងបុព្វហេតុរំដោះជាតិ អោយរួចចាកផុតពីរបបកម្ពុជាប្រជាធបតេយ្យជារៀងរហូត ។




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN