ព័ត៌មាន
សហជីព កម្មករ និងពលរដ្ឋ៖ បើគ្មានថ្ងៃជ័យជម្នះ៧មករា ពួកគាត់គ្មានឱកាសទទួលបានការងារសមរម្យឡើយ
សហជីព កម្មករ និងប្រជាពលរដ្ឋកម្ពុជា បានអះអាងថា ប្រសិនបើគ្មានថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ទេ ពួកគាត់នឹងគ្មានឱកាសទទួលបានការងារសមរម្យ គ្មានពេលវេលាជួបជុំគ្រួសារ និងគ្មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះទេ ខណៈពួកគាត់បានប្ដេជ្ញាការពារសន្ដិភាពជាមួយរាជរដ្ឋាភិបាលឱ្យបានគង់វង្សយូអង្វែងថែមទៀត។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា ក្នុងនាមជាសហជីព លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករសូមបន្តថែរក្សាសន្តិភាព និងបន្តការចងចាំមរតកជ័យជម្នះ៧មករា ដើម្បីថែរក្សាសន្តិភាព បង្ករកង្កើតការងារ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យរីកចម្រើនថែមទៀត»។
លោកបានថ្លែងថា បើគិតត្រឹមឆ្នាំ១៩៩មក កម្ពុជាបានចាប់ផ្ដើមមានរោងចក្រសហគ្រាសបណ្ដើៗ ព្រមទាំងបានយកសេដ្ឋកិច្ចទីផ្សារសេរី តាមរយៈការលើកទឹកចិត្តវិនិយោគរវាងវិស័យឯកជន និងការនាំចេញ។ ចាប់ពីនោះមកសហគ្រាស រោងចក្រ ទាំងសហគ្រាសខ្នាតតូច និងមធ្យមបានរីកចម្រើនជាបន្តបន្ទាប់ដែលកំពុងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា សហគ្រាសទាំងនោះ បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោល សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន ការងារដែលបង្កើតដោយវិស័យឯកជន មានប្រមាណជិត ៣លានកន្លែង នេះបើយោងតាមការសិក្សារបស់ធនាគារពិភពលោកប្រចាំកម្ពុជា។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា «ដោយសារមានសន្តិភាពយើងអាចមានឱកាសទៅធ្វើការនៅក្រៅប្រទេស មានវិនិយោគ មានរោងចក្ររាប់ពាន់កន្លែង ហើយយើងមានការងារធ្វើលានកន្លែងដូច្នេះសូមបងប្អូនកុំភ្លេច ៧មករា ឆ្នាំ១៩៧៩ ជាកំណើតទីពីររបស់យើង»។
លោកបន្តថា ដោយសារកត្តាសន្ដិភាពទាំងអស់នេះ បានធ្វើឱ្យកម្ពុជាមានឱកាសពង្រីកវិសាលភាពវិស័យការងារកាន់តែធំទូលាយតាមរយៈការទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេស និងការលើកទឹកចិត្តដល់សហគ្រាស រោងចក្រនៅក្នុងស្រុកផងដែរ។
លោកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងសកម្មភាពក្នុងការបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរនៅតាមរោងចក្រ សហគ្រាស និងបានបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មជាច្រើនម៉ឺននាក់ក្នុងរយៈពេលមួយឆ្នាំៗដែលជាសក្តានុពលមួយសម្រាប់អ្នកវិនិយោគិនបរទេស។
លោក អ៊ុន គិនសេរីដ្ឋា អាយុ ៥៤ឆ្នាំជាប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខបានប្ដេជ្ញាចូលរសន្ដិភាព និងដឹងគុណចពោះថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ដែលលោកចាត់ទុកថា ជាថ្ងៃកំណើតទី២របស់លោក និងក្រុមគ្រួសារ។
លោកថា «ថ្ងៃ៧មករា ជាថ្ងៃរស់រានមានជីវិតរបស់ប្រជាជនទូទាំងប្រទេស ដោយសារមានការលះបង់របស់ថ្នាក់ដឹកនាំមួយចំនួន ដើម្បីរំដោះប្រទេសជាតិធ្វើឲ្យប្រទេសជាតិមានសន្តិភាពមានការរីកចម្រើនលើគ្រប់វិស័យ និងមានរោងចក្រសហគ្រាសទូទាំងប្រទេស ខ្ញុំសូមអរគុណសន្ដិភាព»។
ចំណែកពលរដ្ឋម្នាក់ទៀតលោក សាត សុគន្ធ អាយុ ៥៣ឆ្នាំ រស់នៅខេត្តកណ្តាលបាននិយាយថា «ខ្ញុំសូមអរគុណសន្តិភាពបានធ្វើឳ្យពួកខ្ញុំបានរស់រានមានជីវិតដល់សព្វថ្ងៃនេះ និងរស់នៅបានសុខស្រួល យើងមានសន្តិភាពដោយសារមានសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយកមន្ត្រីដែលបានរំដោះប្រជាជនខ្មែរពីពួកខ្មែរក្រហមនៅថ្ងៃទី៧មករាមក»។
លោក ម៉ាត់ សាលី ជាកម្មករោងចក្រនៅខេត្តតាកែវបាននិយាយថា បើគ្មានថ្ងៃ៧មករា និងគ្មានសន្ដិភាពលោកក៏គ្មានឱកាសរស់នៅជួបជុំគ្រួសារនោះទេ។ ជាពិសេសលោកនឹងមិនមានឱកាសក្នុងការទទួលបានការងារសមរម្យនៅជិតផ្ទះ ហើយក៏មិនមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដែរ។
ដូច្នេះកម្មកររូបលោកបានចងចាំគុណបំណាច់ថ្ងៃ៧មករា និងអរគុណសម្រាប់ថ្ងៃទី៧មករាដែលជាថ្ងៃយើងមានសុខសន្តិភាពឡើងវិញ នៅពេលមានសន្តិភាពយើងអាចប្រកបមុខរបរ ដើរកម្សាន្តនៅតាមបណ្ដាខេត្ត និងកន្លែងកម្សាន្តនានា ដោយសេរី គ្មានការផិតភ័យ យើងមានសិទ្ធិសេរីភាព និងមានការងារធ្វើគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ»។
បើនិយាយលើការបង្កើតការងារសរុបវិញ បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានបង្កើតការងារប្រមាណ ១០លានកន្លែងនៅទូទាំងប្រទេស ដែលបានមកពីវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ក្នុងនោះវិស័យកសិកម្មបង្កើតការងារ មានចំណែករហូតដល់៥០% នៃការងារសរុប។ ហើយក្រុមហ៊ុនបរទេសវិញ ក៏បានបង្កើតការងារប្រមាណ ១លានកន្លែងនៅប្រទេសកម្ពុជា។ ភស្ដុតាងទាំងអស់នេះហើយ បានជារដ្ឋាភិបាលកម្ពុជា ចាត់ទុកយន្តការសេដ្ឋកិច្ច គាំទ្រដល់ការវិនិយោគជាកត្តាសំខាន់បង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
សេដ្ឋកិច្ចកម្ពុជាបង្កើតការងារ ស្ថាបនភិវឌ្ឍនានានៅកម្ពុជា ធ្លាប់ើកឡើងថា បើកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧%ប្រចាំឆ្នាំ នោះសេដ្ឋកិច្ចនឹងបង្កើតការងារបានជាមធ្យមចំនួន ១៦ម៉ឺននាក់។ បច្ចុប្បន្ន បើគិតត្រឹមរយៈពេល ៥ខែដើមឆ្នាំ ២០២៣ គម្រោងវិនិយោគបរទេសទាំងអស់បង្កើតការងារប្រមាណ ៧ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលភាគច្រើននៅវិស័យកាត់ដេរសំលៀកបំពាក់។ បើគ្មានអ្វីប្រែប្រួល និងស្ថិរភាពនយោបាយ សេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជានឹងបង្កើតការងារតាមការគ្រោងទុក តាមរយៈនយោបាយសេដ្ឋកិច្ច ជំរុញការវិនិយោគក្នុងស្រុក និងបរទេស។
កត្តាសន្ដិភាពនេះហើយដែលរដ្ឋាភិបាលកម្ពុជាមានឱកាសខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ទាក់ទាញវិនិយោគបរទេស និងការលើកទឹកចិត្តសហគ្រាសក្នុងស្រុក ដើម្បីបង្កើតការងារក្នុងនោះតាមរយៈនយោបាយសេដ្ឋកិច្ចកន្លងមក ក្រុមហ៊ុនក្នុងស្រុកបង្កើតការងារបាន ២លាន៨សែនកន្លែង និងក្រុមបរទេសបង្កើតការងារបាន ១លានកន្លែងនៅទូទាំងប្រទេសកម្ពុជា៕

-
ព័ត៌មាន1 week ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន3 days ago
សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង
-
ព័ត៌មាន1 week ago
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន4 days ago
កម្ពុជា-អាមេរិកឯកភាពគ្នា លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធបដិការ
-
ព័ត៌មាន1 week ago
សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ
-
ព័ត៌មាន3 days ago
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន6 days ago
បក្សនយោបាយ និងមហាជនគាំទ្រការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីជនគប់គិតបរទេសមកបំផ្លាញខ្មែរ