ព័ត៌មាន
NatureLife៖ ចំនួនសត្វក្រៀលនៅតំបន់ដីសណ្ដមេគង្គក្រោមក្នុងប្រទេសកម្ពុជាថយចុះជាងឆ្នាំ២០២៣
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ចំនួនសត្វក្រៀលនៅតំ បន់ដីសណ្ដមេគង្គក្រោមក្នុងប្រទេសកម្ពុជា ចយចុះជាងឆ្នាំ២០២៣ ដែលការថយចុះនេះបណ្ដាលមកពី កត្តាប្រឈមមួយចំនួន ដូចជា ការប្រែប្រួលទីជម្រក ការរំខានពីសកម្មភាពមនុស្សចូលនេសាទ និងការ លែងសត្វក្របីច្រើនពាសវាលពាសកាលក្នុងតំបន់ការពារ ជាដើម។
អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៤ សហការជាមួយមន្ទីរ បរិស្ថានខេត្តតាកែវ និងកំពត បានធ្វើជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងខេត្តកំពត។ ការធ្វើជំរឿននេះមាន ការចូលរួមពីមន្ត្រីឧទ្យានុរក្ស មន្ត្រីកងរាជអាវុធហត្ថ សហគមន៍មូលដ្ឋាន អ្នកស្ម័គ្រ និងបុគ្គលិកអង្គការជីវិត ធម្មជាតិនៅកម្ពុជា ចំនួន១៣រូប ។
លទ្ធផលជំរឿន បានកត់ត្រាសត្វក្រៀល ចំនួន៥២ក្បាល (ជំទង់ ១២) មានវត្តមាននៅតំបន់ដី សណ្ដមេគង្គក្រោមប្រទេសកម្ពុជា។ ក្នុងនោះ សត្វក្រៀល ចំនួន៤៤ក្បាល (ជំទង់ចំនួន១១) មានវត្តមាន ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងចំនួន៨ក្បាល (ជំទង់១) មានវត្តមានក្នុងតំបន់ការពារទេស ភាពអន្លង់ព្រីង។ ចំនួន៥២ក្បាលនេះ គបានថយចុះ១៥ក្បាល (២២.៣៩%) ធៀបនឹងចំនួនក្នុងខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនសរុប៦៧ក្បាល ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសំណូមពរដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពរដ្ឋ ទូទាំងប្រទេស ចូលរួមការពារតំបន់ដីសើមនេះ និងនិយាយថាទេចំពោះការបរិភោគសាច់សត្វព្រៃគ្រប់ ប្រភេទ ។ «រួមទាំងអស់គ្នា យើងអាចការពារបក្សីដ៏កម្រនេះ និងទីជម្រករបស់វា» ៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន