ព័ត៌មាន
អង្គភាពប្រឆាំងអំពើពុករលួយប្រារព្វខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមករានេះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រារព្វខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ – ៧ មករា ២០២៥) និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនមន្ត្រីរដ្ឋ និងឯកជន ដែលមានស្នាដៃក្នុងការងារប្រយុទ្ធប្រឆំាងអំពើពុករលួយ បម្រើផលប្រយោជន៍ជាតិ និងប្រជាជន នៅអង្គភាពប្រឆាំងពើពុករលួយ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២ ដិតដាមជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប និងជាថ្ងៃមហាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងអាយុជីវិតប្រជាជនពីរណ្តៅមរណៈបានទាន់ពេលវេលា និងបានបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ សនតិភាព សរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ថ្លែងថា តាមរយៈ ថ្ងៃជ័យជម្នះ ៧មករានេះដែរ បណ្តាមន្ត្រីរាជការក្រោមវិវាទនៃអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចពលរដ្ឋខ្មែរនានាទៀតដែរ គឺសូមគោរពដឹងគុណ ចំពោះឥស្សរជនគ្រប់ៗរូប ដែលបានយកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន រស់នៅក្រោមពន្លឺនៃសន្តិភាពដ៏យូរអង្វែង ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ឯកនៃសន្តិភាព និងស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់ស្រទាប់។
ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបន្តជំរុញអនុវត្តបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ដោយមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិ មាតុភូមិ រួមជាមួយនឹងការបន្តផ្តោតសំខាន់លើការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងមធ្យោបាយដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
អត្ថបទ ៖ ស៊ុម សុខជា





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន