ព័ត៌មាន
ខេត្តស្វាយរៀងប្រារព្វខួបលើកទី៤៦ថ្ងៃមហាជ័យជម្នះ ៧មករាឆ្នាំ១៩៧៩
ស្វាយរៀង÷ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះបានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃមហាជយ័ជម្នះ ៧មករាឆ្នាំ១៩៧៩ ថ្ងៃ៧មករា ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តក្រោមវត្តមានឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិសាអភិបាលខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញសាលាខេត្តសាលាក្រុងស្វាយរៀង កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពលរដ្ឋក្នុងសង្កាត់ទាំង៧របស់ក្រុងស្វាយរៀងប្រមាណជាង៣ពាន់នាក់ផងដែរ។
ឯកឧត្តម ប៉េង ពោធិសាអភិបាលខេត្តស្វាយរៀង បានអានសារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលមានខ្លឹមសាយ៉ាងដូច្នេះថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៦ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាស្រ្តប៉ុល ពត ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាិ និងរដ្ឋ្យរស់ានមានជីវិតឡើងវិញ រួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលកម្ពុជាពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។
ស្ថិតក្នុងអង្គញមិទ្ទិញជាប្រវត្តិសាស្ត្រនៅព្រឹកថ្ងៃទី៧ ខែមករានេះដែរ ឯកឧត្តម ប៉េង ពោធិសាក្នុងនាម ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងនិងពលរដ្ឋខេត្តស្វាយរៀង សូមលំឪនកាយគោរពវិញ្ញាណខន្ធ័ វីរៈយុទ្ធជនវីរៈយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបាន ធ្វើពលី កម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិត
ក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលពោរពេញទៅដោយឈាម ទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រាល់គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបាន ក្នុងនាមយើងខ្ញុំថ្នាក់ដឹកនាំមន្ត្រីរាជការសុំធ្វើការចងចាំនិងបន្តថែរក្សា ថ្ងៃ៧មករា ឲ្យបានជាប់នៅក្នុងក្រៅបេះដូងគ្រប់ៗគ្នាក្រោមម្លប់សន្តិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
ផ្សារភ្ជាប់ទៅនឹងអង្គមិទ្ទិញខួបលើកទី៤៦ ថ្ងៃមហាជ័យជំនះ ៧មករា ឯកឧត្តម
ប៉េង ពោធិសា អភិបាលខេត្ត ក៏បានផ្ដល់អំណោយជូនអតីតយុទ្ធជន យុទ្ធនារី និងគ្រួសារមានគុណបំណាច់ចំនួន២០ រូបដែលម្នាក់ៗទទួលបានឃីត១កញ្ចប់និងថវិកាមួយចំនួន។ ដោយ ÷ ភា សារឹត

-
ព័ត៌មាន6 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន5 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
-
ព័ត៌មាន12 hours ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន4 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥