ព័ត៌មាន
សម្ដេចតេជោ៖ ការផ្ទេរអំណាចរបស់កម្ពុជាជាមេរៀន និងបទពិសោធន៍មួយ ខណៈប្រទេសមួយចំនួនកំពុងជួបប្រទះបញ្ហាស្ថាប័នប្រមុខរដ្ឋ និងរដ្ឋាភិបាល
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា នាព្រឹកនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការផ្ទេរអំណាចរបស់កម្ពុជា បានដ្លាយជាមេរៀន និងបទពិសោសន៍ដ៏ល្អមួយសម្រាប់អ្នកដឹកនាំជំនាន់មុន និងបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈបច្ចុប្បន្នប្រទេសមួយចំនួននៅលើសកលលោកកំពុងជួបប្រទះបញ្ហាស្ថាប័ន និងបញ្ហាក្នុងការដឹកនាំរាជរដ្ឋាភិបាលរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយការបោះឆ្នោត ហើយសម្ដេចបានប្រកាសថា នឹងមិនកាន់កាប់តំណែងជានាយករដ្ឋមន្រ្ដីតទៅទៀត ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ សម្ដេចតេជោ បានចាកចេញពីតំណែងជានាយករដ្ឋមន្រ្ដីជាស្ថាពរ ពេលនេះមានកង្វល់មួយចំនួនបានកើតឡើងចំពោះការផ្ទេរអំណាចដល់អ្នកបន្តវេនជំនាន់ថ្មីនេះ ប៉ុន្ដែឥឡូវនេះមកដល់ពេលនេះរដ្ឋាភិបាលថ្មីានដនាំាវាកម្ពុជាឆ្ោះទៅមុខប្រកបដោយស្ថិរភាព និរន្តរភាព និងមានល្បឿនលឿនជាងមុនទៅទៀត។
សម្ដេចតេជោ បានរម្លឹកថា ប្រវត្តិសាស្រ្ដក៏បានបញ្ជាក់រួចស្រេចទៅហើយថា មនុស្សចាស់មួយចំនួនបាននាំក្មេងវង្វេងផ្លូវ ក្នុងការដឹកនាំប្រទេសជាតិ រាប់ទាំងប្រទេសកម្ពុជាផង តើអ្នកណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះនៅឆ្នាំ ១៩៧០ នោះគឺជាអ្នកចាស់នោះឯងដែលនាំក្មេងវង្វេងផ្លូវ។ ក៏ប៉ុន្ដែចាប់ពីឆ្នាំ ១៩៧៩មក អ្នកដឹកនាំរបស់កម្ពុជាមិនមានវ័យចំណាស់នោះទេ ហើយបានដឹកនាំកម្ពុជាពីចំណុចសូន្យឡើងវិញរហូតមានការអភិវឌ្ឍ និងបន្តដល់អ្នកដឹកនាំជំនាន់ថ្មីនាពេលនេះប្រកបដោយជោគជ័យ រក្សាបាននូវសន្ដិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជា។
សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖«នេះគឺជាបទពិសោធន៍មួយ ជាមេរៀនពិសោធន៍មួយទាំងខ្ញុំព្រះករុណាខ្ញុំក្ដី ទាំងថ្នាក់ដឹកនាំដែលបានចាកចេញពីរាជរដ្ឋាភិបាលក្ដី គឺបានធ្វើការលះបង់នូវអំណាចផ្ទាល់ខ្លួន ដោះដូរយកមកវិញនូវសន្ដិភាព និងការអភិវឌ្ឍរយៈពេលវែង។ បទពិសោធន៍នេះ វាក៏ជាផ្នែកមួយនៃដែលសម្ដេចឪរបស់យើង (ព្រះមរមរតនកោដ្ឋ) បានរក្សាទុកឱ្យយើង»។
សម្ដេចតេជោ បានរម្លឹកថា អតីតព្រះមហាក្សត្រ សម្ដេចឪ ព្រះមរមរតនកោដ្ឋ ព្រះអង្គបានដាក់រាជ ហើយប្រគល់រាជសម្បត្តិថ្វាយ ព្រះមហាក្សត្របច្ចុប្បន្ន សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ស្ថិរភាពរយៈពេល ២០ ឆ្នាំ គឺស្ថិរភាពរាជបាលង្ក ដែលនេះគឺជាស្ថិរភាពនៃស្ថាប័នប្រមុខរដ្ឋដែលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនកំពុងពើបប្រទះវិបត្តិស្ថាប័នប្រមុខរដ្ឋផង និងស្ថាប័នរដ្ឋាភិបាលផង ដែលបង្ហាញពីភាពអស្ថិរភាពនៃស្ថាប័នប្រមុខរដ្ឋរបស់ប្រទេសទាំងនោះ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឈរលើមូលដ្ឋាន តថភាពនេះបានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់ សម្ដេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦