ព័ត៌មាន
សមាគមស្វាយចន្ទីកម្ពុជា អរគុណសន្តិភាពដែលនាំឱ្យវិស័យឯកជនមានសុវត្ថិភាព ក្នុងការប្រកបអាជីវកម្ម
ភ្នំពេញ៖ បើទោះបីជា ៧មករា ១៩៧៩ បានកន្លងផុតជាយូរឆ្នាំក៏ដោយ ប្រជាពលរដ្ឋខ្មែរនៅតែចងចាំនូវអតីតកាលដ៏ជូចត់គ្រប់រូបភាព។ ទន្ទឹមនេះ ក្រុមសមាជិក នៃសមាគមស្វាយចន្ទីកម្ពុជា ក៏បានចូលរួមអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧មករា និងបង្ហាញការអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។
លោក ស៊ុយ កុកធាន តំណាងឱ្យសមាជិក សមាជិកា សមាគមស្វាយចន្ទីកម្ពុជា ក្នុងឱកាសចូលរួមអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តកំពង់ចាម បានលើកឡើងថា ៧មករា គឺជាសន្តិភាព ៧មករា នាំមកនូវសុខសន្តិភាព ដែលធ្វើឲ្យវិស័យឯកទាំងមូលអាចរកស៊ីទទួលទានដោយមិនមានការភ័យខ្លាច ដោយមិនមានហានិភ័យ ខណៈនៅក្រៅប្រទេសមួយចំនួនបានកំពុងជួបបញ្ហាប្រឈមសង្រ្គាម ដូចជាសង្រ្គាមរួមរឹតនៅប៉ែកមជ្ឈឹមបូព៌ា និងនៅប្រទេសអុយ្រែន។ល។ និងនៅក្ុងអាស៊ានក៏ដូចគ្នាដែរ។ លោកបានបន្តថា ក្រៅពីនេះ នៅប្រទេសមួយចំនួនផ្សេងៗទៀត ក៏មិនទាន់មានសុខសន្តិភាពផងដែរ ខណៈនៅប្រទេសកម្ពុជាយើង គឺពោពេញទៅដោយសុវត្ថិភាព សន្តិភាព ដែលធ្វើឲ្យវិស័យឯកជនអាចរកស៊ីទទួលទានមានសុវត្ថិភាព និងមានអំណរគ្រប់បែបយ៉ាងទាំងអស់ នេះគឺជាគុណបំណាច់នៃថ្ងៃ៧មករា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីមិទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN