ព័ត៌មាន
វិស័យឯកជនកំពុងចូលរួមលើកកម្ពស់អភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីរួមចំណែកក្នុងចរន្តនៃសេដ្ឋកិច្ច
ភ្នំពេញ ៖ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងសហគមន៍កសិកម្មក្នុងស្រុកមួយ ចុះអនុស្សារណៈលើកកម្ពស់លើការអភិវឌ្ឍន៍វិស័យកសិកម្ម ដល់កសិករក្នុងសហគមន៍ តាមរយៈការគាំទ្របច្ចេកទេស ការស្វែងរកទីផ្សារ និងការគៀងគរទុន ជួយឱ្យបានសម្រេចលើការដាំដុះ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គម។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាង សមាគមអភិវឌ្ឍន៍សង្គមខ្មែរ ជាមួយសហគមន៍កសិកម្ម និងដំណាំកាកាវឃុំក្រពើរពីរ (ខេត្តពោធិ៍សាត់) និងក្រុមហ៊ុនជីកសិកម្ម នៅល្ងាចថ្ងៃទី ៦ មករា ម្សិលមិញនេះថា ជុំវិញវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបាន ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន ការជំរុញផលិតកម្មក្នុងស្រុក ការផ្សព្វផ្សាយបច្ចេកទេស និងការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម នានា ដើម្បីគាំទ្រដល់ការដាំដុះដំណាំ និងការចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែប្រសើរ។
ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈនៃការចុះអនុស្សារណៈខាងើេះ សមាគមមានគោលដៅជួយដល់កសិករជំរុញការ ដំាដុះ ពិសេសដំណាំកាកាវ និងដំណំាផ្សេងៗទៀត ស្របតាមបច្ចេកទេស និងទទួលបានទិន្នផលខ្ពស់ ពោលគឺជំរុញការដាំដុះក្នុង គោលដៅធ្វើពាណិជ្ជកម្មតាមទីផ្សារ ដោយមានក្រុមហ៊ុនចាំទទួលទិញពីសហគមន៍។ ដែលបញ្ហានេះ គឺជាការលើកកម្ពស់ប្រជាកសិករ ក្នុងការដាំដុះ ដោយធ្វើការដាំដុះមិនប្រថុយប្រថាន ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល បាននិងកំពុងជំរុញលើកកម្ពស់ការធ្វើកសិកម្មទំនើប ។ ក្រៅពីការលើកកម្ពស់ការដាំដុះ សមាគមក៏ចង់ឃើញអ្នកប្រមូលទិញកសិផល កាកាវ មានទីផ្សារប្រមូលទិញជាបន្តបន្ទាប់ ដែលអនុវត្តតាមផលិតកម្ម កសិកម្មតាមកិច្ចសន្យា។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បញ្ជាក់ឱ្យដឹងថា ចំពោះការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ការដាំដុះដំណាំកាកាវ និង ដំណាំផ្សេងៗទៀត រវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ជាមួយសហគមន៍កសិកម្ម និងដំណាំកាកាវឃុំក្រពើរពីរ និងក្រុមហ៊ុនជីកសិកម្ម នេះ គឺស្របពេលដែលកន្លងមក សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយអ្នកអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងស្រុកមួយ ដើម្បីលើកកម្ពស់ដល់ការដាំដុះដំណាំកាកាវ ដោយធ្វើយ៉ាងណាជំរុញការដាំដុះដំណំាប្រភេទនេះ ឱ្យក្លាយជាដំណាំមាន សក្តានុពល លើកកម្ពស់ដល់ជីវភាពគ្រួសារ និងការរចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ខណៈនៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិ បាលរំពឹងថា វិស័យកសិកម្មនឹងមានកំណើន ១,១ ភាគរយ នៃផលិតផលសរុបក្នុងស្រុក៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦