ព័ត៌មាន
លោក Trump និយាយថា សមាជិកNATO គួរតែបង្កើនការចំណាយលើវិស័យការពារជាតិដល់៥% នៃ GDP
លោក Donald Trump កាលពីថ្ងៃអង្គារ ទី៧ ខែមករា បានជំរុញឱ្យសមាជិកសម្ព័ន្ធយោធាណាតូ បង្កើនការចំណាយលើវិស័យការពារជាតិដល់៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ដោយបញ្ជាក់ពីការអះអាងជាយូរមករបស់លោកដែលថា ប្រទេសទាំងនេះបានបង់ថ្លៃតិច សម្រាប់ថ្លៃការពាររបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ បានប្រាប់អ្នកសារព័ត៌មានថា សមាជិកទាំងអស់ អាចមានលទ្ធភាពសម្រាប់ការចំណាយ ប៉ុន្តែវាគួរតែមានចំនួន៥ភាគរយ ពុំមែន២ ភាគរយនោះទេ។
លោក Trump មានការសង្ស័យជាយូរមកហើយចំពោះសម្ព័ន្ធយោធាណាតូ ដែលជាមូលដ្ឋាននៃសន្តិសុខនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ហើយកាលពីខែមុន បានរំលឹកឡើងវិញពីការគំរាមកំហែងក្នុងការចាកចេញពីសម្ព័ន្ធយោធានេះ ប្រសិនបើសមាជិករបស់ខ្លួន មិនបង្កើនការចំណាយ។
ប្រទេសចំនួន៣២របស់ស្ព័ន្ធឆ្លងមហាសាគរអាត្លង់ទិក កាលពីឆ្នាំ២០២៣ បានកំណត់កម្រិតអប្បបរមាសម្រាប់ការចំណាយលើវិស័យការពារជាតិចំនួន២ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ហើយសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យសម្ព័ន្ធយោធាណាតូ ពង្រឹងស្លាបខាងកើតរបស់ខ្លួន និងបានបង្កើនការចំណាយ។
លោក Trump ពុំមែនជាមន្ត្រីកំពូលតែម្នាក់ ដែលអំពាវនាវឱ្យមានការបង្កើនការចំណាយនោះទេ ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte ក៏បាននិយាយដូចគ្នាកាលពីខែមុនថា «យើងនឹងត្រូវការច្រើនជាងពីរភាគរយ នៃការចំណាយលើវិស័យការពារជាតិ»។
-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល