ព័ត៌មាន
ក្រុមហាម៉ាសនៅតែទាមទារបញ្ចប់សង្គ្រាមហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ខណៈរិះគន់សម្ដីលោកTrump
ក្រុមហាម៉ាស នៅតែប្រកាន់ជំហរទាមទាររបស់ខ្លួន កាលពីថ្ងៃអង្គារទី៧មករាសប្ដាហ៍នេះ ឲ្យអ៊ីស្រាអែលបញ្ចប់ទាំងស្រុងរាល់ការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងណាមួយដើម្បីដោះលែងចំណាប់ខ្មាំង ហើយបាននិយាយថាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានធ្វេសប្រហែលក្នុងការនិយាយថាក្រុមហាម៉ាសនឹងជួបគ្រោះមហន្តរាយ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃលោកស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករាទេនោះ។

មន្ត្រីមកពីក្រុមសកម្មប្រយុទ្ធ និងអ៊ីស្រាអែល បាននឹងកំពុងជួបពិភាក្សាជាមួយភាគីកាតា និងក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតអស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់បទឈប់បាញ់នៅហ្កាហ្សា។

រដ្ឋបាលអាមេរិកដែលជិតផុតអណ្ត បានអំពាវនាវឱ្យមានការជំរុញចុងក្រោយសម្រាប់កិច្ចព្រមព្រៀងមួយ មុនពេលលោក Joe Biden ចាកចេញពីតំណែង ហើយមនុស្សជាច្រើននៅក្នុងតំបន់នេះ ឥឡូវនេះចាត់ទុកការចូលកាន់តំណែងរបស់លោក Trump ជាថ្ងៃកំណត់មិនផ្លូវការ។
ប៉ុន្តែទន្ទឹមនឹងពេលវេលាចេះតែដើរទៅមុខ ភាគីទាំងពីរបានចោទដាក់គ្នាពីការរារាំងកិច្ចព្រមព្រៀងដោយប្រកាន់ខ្ជាប់លក្ខខណ្ឌដែលបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងរកសន្តិភាពអស់រយៈពេលជាងមួយឆ្នាំមកនេះ ។អ៊ីស្រាអែល នៅតែបន្តទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលហ្កាហ្សាជារៀងរាល់ថ្ងៃខណៈអ្នកស្លាប់កើនឡើងជាង ៤៥.៨០០នាក់ ។
ក្រុមហាម៉ាសនិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងដែលនៅសល់ លុះត្រាតែអ៊ីស្រាអែលយល់ព្រមបញ្ចប់សង្គ្រាម និងដកទ័ពទាំងអស់ចេញពីហ្កាហ្សា ចំណែកអ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនបញ្ចប់សង្គ្រាមទេ លុះត្រាតែក្រុមហាម៉ាសត្រូវបានកម្ចាត់អស់ ហើយចំណាប់ខ្មាំងទាំងអស់មានសេរីភាព៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន