ព័ត៌មាន
ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តស្វែងរកអ្នករួចជីវិតពីការរញ្ជួយដីនៅទីបេរបស់ចិនសម្លាប់មនុស្សជាង១២០នាក់
ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិតទាំងយប់ទាំងថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយបានសម្លាប់មនុស្ស១២៦នាក់ និងបានបំផ្លាញអគារជាង៣.០០០ខ្នង នៅតំបន់ដាច់ស្រយាលនៃតំបន់ទីបេរបស់ចិន ជិតភ្នំ Everest ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនCCTV បានឱ្យដឹងថា មនុស្ស១៨៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារលើជើងភ្នំហិម៉ាឡៃ នៅម៉ោងប្រហែល ៩ ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារទី៧មករាសប្ដាហ៍នេះ។

ប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំមួយត្រូវបានចាប់ផ្តើម ដោយមានអ្នករស់រានមានជីវិតស្ថិតក្រោមសម្ពាធបន្ថែម ខណៈសីតុណ្ហភាពត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ -១៦អង្សាសេនៅពេលយប់ជ្រៅ។
ការរញ្ជួយដីឺជារឿងធម្មតានៅក្នុងតំបន់ ដែលស្ថិតនៅលើបន្ទាត់នៃគន្លងប្រេះក្រោមដីផ្នែកភូគព្ភសាស្ត្រដ៏សំខាន់មួយ ប៉ុន្តែកាលពីថ្ងៃអង្គារ គឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
យោងតាមទិន្នន័យពីការស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ ដែលបានវាយប្រហារក្នុងជម្រៅ ១០ គីឡូម៉ែត្រ ក៏ត្រូវបានរញ្ជួយនៅក្នុងប្រទេសនេប៉ាល់ និងផ្នែកខ្លះនៃប្រទេសឥណ្ឌា ដែលជាប្រទេសជិតខាងតំបន់ទីបេរបស់ប្រទេសចិនផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គិតត្រឹមម៉ោង ១៩ ម៉ោងក្នុងស្រុក អគារប្រហែល ៣.៦០៩ខ្នង បានដួលរលំ ដែលអាចធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានទីជម្រក៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦