ព័ត៌មាន
សប្បុរសជនចំនួនជាងពីររយនាក់ ចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
សប្បុរសជនចំនួនជាងពីររយនាក់បានចូលរួមបរិច្ចាគឈាមក្នុងកម្មវិធី«បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ។ កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល។
នៅក្នុងកម្មវិធីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការបរិច្ចាគឈាម អាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការរបស់យើង ជាពិសេស សិស្សមន្ត្រី និងកម្មសិក្សាការីជំនាន់ក្រោយ ព្រោះវាអាចជួយធ្វើអោយយើងទាំងអស់គ្នាជាខ្មែរ មានការផ្សារភ្ជាប់គ្នា ពោល គឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺ ដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ។ ជាងនេះទៅទៀត ការបរិច្ចាគឈាមរបស់មន្ត្រីរាជការជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកផ្តល់សេវាធារណៈក្នុងវិស័យសុខាភិបាល និងអាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះរដ្ឋបាលសាធារណៈ្យកាន់តែខ្លាំងឡើង។
សប្បុរសជនចូលរួមបរិច្ចាគឈាម បានលើកឡើងដែរថា បន្ទាប់ពីបរិច្ចាគឈាមរួចមក សុខភាពធម្មតា និងសប្បាយចិត្តដែលបានចូលរួមចំណែកជួយសង្គ្រោះជនរងគ្រោះដែលត្រូវការឈាម។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍ដែរថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ ម្យ៉ាងវិញទៀតការបរិច្ចាគឈាមបានផ្តល់អត្ថប្រយោជន៍ដល់សារពាង្គកាយដូចជា៖កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឲ្យប៉ះពាលដល់ថ្លើម និងលំពែង ព្រមទាំងជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់ជាដើម។
គួររម្លឹកដែរថា សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ចំនួន៦លើករួចមកហើយចាប់តាំងពីឆ្នាំ២០១៦ ដោយមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុបចំនួន ៦៥៩ អង្គនាក់ ដែលមានសមាសភាពជាព្រះសង្ឃ ថ្នាក់នាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងសប្បុរសជនផ្សេងទៀត។ ចំពោះកម្មវិធីលើកទី៧ ក្នុងឆ្នាំ២០២៥នេះ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធមានចំនួន ២០៩ អង្គ/នាក់ ដោយគិតត្រឹមថ្ងៃទី០៧ខែមករាម្សិលមិញ៕ អត្ថបទ៖ទូច









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦