ព័ត៌មាន
អ៊ីរ៉ង់សម្ញែងប្រព័ន្ធការពារដែនអាកាស អំឡុងពេលធ្វើសមយុទ្ធយោធា ខណៈមានភាពតានតឹងជាមួយអ៊ីស្រាអែល
យោធាអ៊ីរ៉ង់បានសម្ញែងអាវុធការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ ៧ មករា ក្នុងសមយុទ្ធយោធារបស់ខ្លួន។
មីស៊ីល និងប្រព័ន្ធរ៉ាដាជាដើម ត្រូវបានបង្ហាញនៅឯសមយុទ្ធក្នុងខេត្ត Isfahan ភាគខាងត្បូង។

នៅក្នុងការបង្ហាញការត្រៀមខ្លួនខាងយោធា លោកឧត្តមសេនីយទោ ហ្កាដើ រ៉ាហ៊ីមហ្សាដេ (Ghadir Rahimzadeh) មេបញ្ជាការទីស្នាក់ការការពារដែនអាកាស ខាតាំ អាល់- អានប៊ីយ៉ា (Khatam al-Anbiya) បានប្រកាសពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសថ្មី និងមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលជាផ្នែកមួយនៃសមយុទ្ធយោធានាពេលខាងមុខ ដែលបង្ហាញពីសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់។

មេបញ្ជាការរូបនេះបាននិយាយថា វាចាំបាច់ក្នុងការសាកល្បងប្រព័ន្ធសព្វាវុធនៅក្នុងបរិយាកាសជិ ទៅនឹងសេណារីយ៉ូក្នុងពិភពពិត។
គួររម្លឹកថា កាលពីខែតុលា ្នាំ២០២៤ កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារដោយជោគជ័យលើគោលដៅនានានៅខាងក្នុងទឹកដីអ៊ីរ៉ង់។
អ៊ីស្រាអែលបានអះអាងថា យន្តហោះជាច្រើនគ្រឿងរបស់ខ្លួន បានចូលក្នុងលំហអាកាសអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសនេះ ៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង