ព័ត៌មាន
អ្នកស្រុក និងអ្នកដំណើរនៅកូរ៉េខាងត្បូង ធុញធប់នឹងការតវ៉ានៅជិតនិវេសនដ្ឋានរបស់លោក Yoon
ភាពធុញទ្រាន់ និងមិនសប្បាយចិត្ត បានបន្តកើនឡើងខ្លាំងក្នុងចំណោមអ្នកស្រុក និងអ្នកដំណើរ ខណៈក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ានៅមុខនិវេសនដ្ឋានប្រធានាធិបតី ដើម្បីគាំទ្រ ឬរារាំងអាជ្ញាធរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មិនឱ្យអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានផ្អាកពីតំណែង។

ការតវ៉ាបានចាប់ផ្តើមរំខានអ្នកស្រុកជាច្រើននៅតំបន់ដូចជា ហានណាម-ដុង (Hannam-dong) និង យ៉ុងសាន-ហ្គូ (Yongsan-gu) ដែលជាបរិវេណស្នាក់នៅរបស់ប្រធានាធិបតី ក៏ដូចជាបុគ្គលិកដែលតែងតែធ្វើដំណើរឆ្លងកាត់តំបន់នោះ។

រដ្ឋាភិបាលទីក្រុងរណប សេអ៊ូល បានប្រកាសកាលពីថ្ងៃអង្គារ (០៧ មករា) ថា ខ្លួននឹងស្នើសុំកិច្ចសហប្រតិបត្តិការយ៉ាងសកម្មស់គរបាល ដើម្បីកាត់ន្ថយភាពរអាក់រអួលជាសាធារណៈ និងឆ្លើយតបទៅនឹងការបិទផ្លូវណាមួយក្នុងអំឡុងពេលតវ៉ា។ ទីក្រុងក៏គ្រោងនឹងដាក់ពាក្យបណ្តឹងជាមួយភ្នាក់ងារស៊ើបអង្កេត ប្រឆាំងនឹងក្រុមណាមួយដែលពាក់ព័ន្ធនឹងការរំខានចរាចរណ៍។

អ្នកស្រុករាយការណ៍ពីការរំខានប្រមាណ ៥០០ករណីពីបាតុកម្មនោះ ហើយនគរបាលនិយាយថា ពួកគេបានដាក់ពង្រាយបុគ្គលិកប្រហែល ២.៧០០ នាក់ទៅកាន់កន្លែងតវ៉ាដើម្បីទប់ស្កាត់ការប៉ះទង្គិចដែលអាចកើតមានរវាងហ្វូងបាតុករ ប៉ុន្តែពួកគេមិនអាចកាត់បន្ថយសម្លេងរំខាន និងការកកស្ទះចរាចរណ៍ដោយសារការប្រមូលផ្តុំតវ៉ានេះបានទេ៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦