ព័ត៌មាន
ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិន លក់ និងពង្រីកទីផ្សារផលិតផលក្នុងនិងក្រៅស្រុក
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក និងជា ការផ្សាភ្ជាប់ នៃការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ខណៈដែលផ្សារមួយនេះកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។
លោកស្រី ទួច សុភី ប្រធានគ្រប់គ្រងផ្សារសមាគមខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់ផលិតផលខ្មែរនេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេល ជិត១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើទីផ្សារ ជំរុញឱ្យ ពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ដើម្បីពង្រីកទីផ្សារផលិតឱ្យកាន់តែធំ គាំទ្រដល់កិច្ចដំណើរ ការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។
លោកស្រី បន្តថា ទាក់ទិនការលក់ដូរវិញ នៅពេលបើកផ្សារសមាគមខ្មែរដំបូង គឺមានជួបបញ្ហាលើការលក់ដូរខ្លះៗ ដោយសារ ប្រជាពលរដ្ឋខ្មែរភាគ្រើនគាំទ្រផលិតផលក្រៅស្រុក តែមកដល់បច្ចុប្បន្នឃើញថាបងប្អូនប្រជាពលរដ្ឋ បានកំពុងងាកមកប្រើប្រាស់ ផលិតផលខ្មែរ ស្របពេលដែលផ្សារសមាគមខ្មែរបានកំពុងហូរចូលនូវផលិតផលថ្មីៗជាច្រើន។ បញ្ហានេះ លោកស្រីក៏បានអំពាវដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រនូវផលិតផលខ្មែរ ដែលផលិតនិងកែច្នៃវេចខ្ចប់ក្នុងស្រុក, ក្នុងការការចូលរួម គាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋ គឺជាការចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់ សហគមន៍មូលដ្ឋាន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។
ជុំវិញផ្សារសមាគមខ្មែរនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ កន្លងមកបានថ្លែងឱ្យដឹងថា សមាគមនឹង ជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងថែមទៀត នៅតាមរាជធានី-ខេត្ត ដើម្បីជួយលើកកម្ពស់ការលក់ផលិតរបស់សហគ្រិន ក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបន្ថយការនាំចូល ផលិតផលពីក្រៅប្រទេស ក្នុងនោះសមាគមក៏មានផែនការសកម្មភាពរបស់ខ្លួនបន្ថែមទៀតផងដែរដូចជា៖ ការបង្កើតសហគមន៍អ្នក ដាំដុះ, សហគមន៍អ្នកផលិត, និងសហគមន៍នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦