ព័ត៌មាន
រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងរៀបចំប្រគួតកីឡាបាល់ទាត់អបអរសាទរខួបលើកទី៤៦ថ្ងៃបង្កើតថ្ងៃរំដោះ៧មករា
ស្វាយរៀង ៖ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រកួតកីឡាបាល់ទាត់អបអរសាទរខួបលើកទី៤៦ ថ្ងៃមហាជ័យជំនះ៧មករាឆ្នាំ១៩៧៩ ឆ្នាំ ២០២៥ ដែលពិធីនេះមានការចូលរួមពីក្រុមកីឡាមហាជននៅក្នុងឃុំមួយចំនួននៃស្រុកស្វាយជ្រំ ។
បន្ទាប់ពីក្រុមកីឡាករមហាជនធ្វើការប្រកួតដណ្ដើមពានរង្វាន់៧ មករារបស់ស្រុក រួចមកលោកហែមសារិទ្ធ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានមានប្រសាសន៍សំណេះសំណាល ដោយសំដែងអបអរសាទរចំពោះក្រុមកីឡាករ ទាំងអស់ដែលបានមកចូលរួមប្រគួត អបអរសាទរខួបលើកទី ៤៦ ថ្ងៃមហាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ឆ្នាំ២០២៥ ក្នុងបរិយាកាសសប្បាយរីករាយស្និតស្នាលរវាងក្រុមនិងក្រុម ក្រោមការរួមគាំទ្រពីស្រទាប់យុវជន និងពលរដ្ឋយ៉ាងច្រើនកុះករ ។
ឆ្លៀតក្នុងឱកាសនោះដែរក្នុងនាមរដ្ឋបាលស្រុក លោកហែម សារិទ្ធ បានអំពាវនាវដល់ពលរដ្ឋពិសេសយុវជនបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន បន្តគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិត បញ្ជៀសការប្រើប្រាស់គ្រឿងញៀន បញ្ជៀសហិង្សា គ្រួសារ និងសង្គមជាតិ ទប់ស្កាត់ក្មេងទំនើង
ពិសេសធ្វើការវាយបកគ្រប់សកម្មភាពដែលគណបក្សនិងអង្គការសង្គមស៊ីវិលបង្កឡើងក្នុងភាពញុះញង់ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខមូលដ្ឋាន។
ជាមួយគ្នានោះដែរលោកហែមសារិទ្ធក៏បានណែនាំដល់ក្រុមកីឡាករកីឡាការិនីពេលវិលត្រឡប់ទៅមូលដ្ឋានត្រូវ បន្តហ្វឹកហាត់ដើម្បីធ្វើការប្រកួតដណ្ដើមពានរង្វាន់នៅលើកក្រៅក្រោយៗ ពិសេសបើកបរគ្មានជាតិស្រវឹងដើម្បីធានាសុវត្ថិភាពខ្លួនឯងនិងក្រុម៕ ដោយ ភា សារឹត





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦