ព័ត៌មាន
ស្ពានថ្ម និងស្ពានឈើចំនួន៥កន្លែង ក្នុងស្រុកអន្លង់វែង បានសាងសង់រួច សម្រាប់ ពលរដ្ឋងាយស្រួលធ្វើដំណើរដឹកកសិផល
ឧត្តរមានជ័យ៖ ស្ពានថ្ម និងស្ពានឈើចំនួន៥កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសាងសង់រួច សម្រាប់ពលរដ្ឋប្រើប្រាស់ ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលទៅមកប្រកបដោយភាពងាយស្រួល។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋានស្រុកអន្លង់វែង បានចុះពិនិត្យជាក់ស្តែង លើកសាងស្ពានថ្ម និងស្ពានឈើចំនួន ០៥កន្លែងរួមមាន៖ ទី១.ស្ពានឈើ ១ កន្លែងសិ្ថតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង មានទទឹង៤ម៉ែត្រគុណនឹងបណ្តោយ ៧៥ម៉ែត្រ។ ទី២.ស្ពានឈើ១នៅភូមិអូស្រឡៅ ឃុំ ថ្លាត មាន ទទឹង៤ម៉ែត្រ បណ្តោយ ៤០ម៉ែត្រ។ទី៣.ស្ពានថ្មនៅភូមិទួលប្រាសាទ ឃុំថ្លាត មានទទឹង៤ម៉ែត្រ បណ្តោយ ២១ម៉ែត្រ។ ទី៤. ស្ពានឈើ មានទទឹង៤ម៉ែត្រ បណ្តោយ៣៦ម៉ែត្រ នៅភូមិរំចេក ឃុំ អន្លង់វែង .ស្ពានឈើ ៅភូមិ្រពាំងតាវ ឃុំត្រពាំងតាវ ដែលមានទទឹង៤ម៉ែត្រ.បណ្តោយ ១៨ម៉ែត្រ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម បានសម្ដែងនូវការវាយតម្លៃ និងកោតសរសើខ្ពស់ចំពោះអាជ្ញាធរដែនដីមូលដ្ឋានភូមិ ឃុំ ស្រុក និងខេត្តឧត្តរមានជ័យ ដែលបានខិតខំយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
យ៉ាងណាម៉ិញឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំឱ្យរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់រូបដែលជាក្រុមការងារចុះជួយមូលដ្ឋានស្រុកអន្លង់វែង ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នាឲ្យបានល្អប្រសើរ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តឧត្តរមានជ័យ និងបន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាពក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ-ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម-ការគ្រប់គ្រងរដ្ឋបាលដែនដី-ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន-ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន-ការគ្រប់គ្រងធនធានធម្មជាតិ- និងការចុះបញ្ជីដីធ្លីឲ្យបានលឿន និងឆាប់រហ័សផងដែរ៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦