ព័ត៌មាន
ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារលើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមករានេះ
ភ្នំពេញ៖ដើម្បីឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី២ ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសម្របតាមគោលការណ៍ដែលមានចែង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំជាមួយប្រធាន និងអនុប្រធាន នៃអនុគណៈកម្មនីមួយៗ។
អង្គប្រជុំបានពិភាក្សាផ្តល់ធាតុចូលបន្ថែមទៅលើការងារជារួមរួមមាន៖ ១)ការរៀបចំបែងចែកបន្ទប់សម្រាប់បេក្ខជន និងក្រុមការងារនៅក្នុងមណ្ឌលប្រឡង ២)ការរៀបចំក្រុមការងារនៃអនុគណៈកម្មការ ៣)ការរៀបចំសេចក្តីជូនដំណឹង សេចក្តីណែនាំ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធការប្រឡង និង ៤)ការរៀបចំត្រៀមសម្រាប់ការប្រឡងប្រជែងចុងក្រោយនៅដំណាក់កាលទី៣ លើវិញ្ញាសាសួរផ្ទាល់មាត់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងសណូមពរឱ្យប្រាន និងអនុប្រធាន នៃអនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដឹកនាំរៀបចំក្រុមការងារទៅតាមបែបផែនការងារ តួនាទីភារកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីឱ្យការអនុវត្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្របតាមគោលការណ៍ “គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព”។









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦