ព័ត៌មាន
គ.ស.ហ. បើកកិច្ចប្រជុំពិភាក្សាលើការអនុវត្ត និងការត្រៀមរៀបចំរបាយការណ៍វាយតម្លៃ IDP នៅចុងអាណត្តិ
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តី ព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្ត IDP ក្នុងឆ្នាំ២០២១-២០២៣, ការអនុវត្តវិធានការដែលនៅសេសសល់, និងការត្រៀម រៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តី ព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ ២០២១-២០២៣ នៅថ្ងៃម្សិលមិញនេះ ឯកឧត្តមបានជូនអង្គប្រជុំអំពីការរៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលបានអនុវត្តក្នុងឆ្នាំ ២០២១-២០២៣ កន្លងមក ក្រោមការដឹកនាំសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ក៏បានគូសរំលេចពីចំណុចសំខាន់ៗមួយចំនួនរួមាន សាវតារនៃការ រៀបចំគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥, ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលផ្ដោត លើការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម, ឧស្សាហកម្មអតិពលកម្ម ឱ្យឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធ សេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់និងសកល, ធាតុផ្សំសំខាន់ៗ ដែលជាកត្តាជំរុញឱ្យសម្រេច បាននូវចក្ខុវិស័យខាងលើ, វិធានការគោលនយោបាយសំខាន់ៗ ព្រមទាំងខ្លឹមសារ និងទម្រង់នៃសេចក្តីព្រាងរបាយការណ៍ពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣។

ទាក់ទិន IDP នេះដែរ, ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខា ធិការដ្ឋាន IDP នៃក.អ.ក. ក៏បានធ្វើបទបង្ហាញសង្ខេប ស្តីពីរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ ២០២១-២០២៣ រួមមានចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១. វដ្ដនៃការជំរុញការអនុវត្ត IDP និងការរៀបចំរបាយការណ៍ វឌ្ឍនភាព, ទី២. រចនាសម្ព័ន្ធនៃរបាយការណ៍, ទី៣. វិធីសាស្ត្រនៃការតាមដានការអនុវត្តគោលនយោបាយ IDP, ទី៤. ការតាមដាន សមិទ្ធកម្ម, ទី៥. បញ្ហាប្រឈម និងហានិភ័យ និង ទី៦.សេចក្តីសន្និដ្ឋាន និងទិសដៅការងារបន្ត។
សរុបរួមមក កិច្ចប្រជុំខាងលើបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំ សម្របសម្រួលនិងដឹកនាំរៀបចំរបាយការណ៍វឌ្ឍនភាពបានល្អ និងគ្រប់ជ្រុងជ្រោយ ហើយដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ ព្រមទាំងលទ្ធផលសម្រេចបាន និងការជំរុញអនុវត្តវិធានការនានា ខណៈពេលដែល កម្ពុជាបាននិងកំពុងជួបប្រទះនឹងការរីករាលដាលនៃជំងឺCOVID-១៩ និងបញ្ហាប្រឈមជាច្រើននាពេលនោះ។ ជាមួយគ្នានេះ តាមរយៈ វឌ្ឍនភាពដែលសម្រេចបាន ក៏បានបង្ហាញផងដែរថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងងើបឡើងគួរឱ្យកត់សម្គាល់ ពិសេស អនុវិស័យកម្មន្តសាល។ អង្គប្រជុំក៏បានចែករំលែកន័៌មាន ធាតុចូល និងផ្តល់នូវនុសាសន៍សំខាន់ៗ ក្នុងការត្រៀមគិតគូរ សម្រាប់ ការរៀបចំឯកសារគោលនយោបាយឧស្សាហកម្មកម្ពុជាសម្រាប់ដំណាក់កាលបន្ទាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល