ព័ត៌មាន
ពលរដ្ឋរស់នៅក្បែរដងទន្លេសាបក្នុងស្រុកពញាឮទទួលបានចំណូលបន្ថែមពីរបរកាត់ក្បាលត្រីក្នុងរដូវត្រីប្រហុកនេះ
ក្នុងរដូវត្រីត្រូវសម្រាប់ធ្វើប្រហុក និងផ្អកម្តងៗ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរដងទន្លេសាប ពិសេសនៅតំបន់ស្រុកពញាឮ ខេត្តកណ្តាល តែងតែឆ្លៀតពេលក្រៅពីការងារលក់ដូរ និងធ្វើស្រែចម្ការជាដើម ដើម្បីទៅស៊ីឈ្នួលកាត់ក្បាលត្រី ដោយក្នុងមួយថ្ងៃជាមធ្យមអាចរកប្រាក់ចំណូលប្រមាណពី ៤ទៅ៥ម៉ឺនរៀល ក្នុងមួយនាក់។
ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលកំពុងមមាញឹកក្នុងការងារស៊ីឈ្នួលកាត់ក្បាលត្រី ស្ថិតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ជារៀងរាល់រដូវនេសាទត្រី តែងតែនាំគ្នាមកប្រកបរបរនេះ ក្រៅពីទំនេរពីការងារផ្សេងៗ ទៅរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ បានឲ្យដឹងថា ការស៊ីឈ្នួលកាត់ក្បាលត្រីនេះ គិតថ្លៃចន្លោះពី ៥០០រៀល ទៅ ១,០០០រៀល ក្នុងមួយគីឡូ ទៅតាមប្រភេទត្រីតូច ត្រីធំ។ សម្រាប់កុមារម្នាក់ៗ អាចកាត់បានចន្លោះពី១០ ទៅ២០គីឡូក្រាម។ ចំណែកឯមនុស្សពេញវ័យ និងចាស់ៗ អាចកាត់បានចន្លោះពី៤០ ៥០ ឬទៅ៧០គីឡូក្រាមុងមួយ្ងៃ។
យោតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រីសម្រាប់ធ្វើប្រហុក និងផ្អក ដែលចាប់ផ្តើមត្រូវម្តងទៀត ចាប់ផ្តើមពីថ្ងៃទី២ រហូតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។ ដូច្នេះប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អាចរួសរាន់ទៅទិញត្រីបានតាមពេលវេលា និងទីកន្លែងដែលបានជំរាបជូន។
បើតាម ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បញ្ជាក់ថា ទិន្នផលត្រីក្នុងឆ្នាំនេះ មានការកើនឡើងចំនួនប្រមាណ ១០% បើធៀបទៅនឹងឆ្នាំមុន។ ឯកឧត្តម បានបន្តថា លទ្ធផលនេះ មិនមែនកើតដោយចៃដន្យទេ គឺបានពីការដឹកនាំដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ ព្រមទាំងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពពីមន្ត្រីជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និងសាធារណជន បានចូលរួមសហការ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦