ព័ត៌មាន
អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ក្រុមប្រឆាំងនៅកម្ពុជាកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា ដើម្បីទម្លាក់កំហុសមករដ្ឋាភិបាល
អ្នកវិភាគបញ្ហានយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ក្រុមប្រឆាំងនៅកម្ពុជាកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖ «បើយើងសង្កេតមើលឱ្យជាក់លាក់ទៅ គឺឃាតកម្មលើលោក លិម គិមយ៉ានេះ គឺអតីតគណបក្សប្រឆាំងជាអ្នកទទួលបានផលចំនេញច្រើនជាងគេ ដើម្បីទាញទម្លាក់ ឬក៏រុញទោសកំហុសទាំងអស់មកលើរាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យបក្សកាន់អំណាចកម្ពុជាធ្លាក់ប្រជាប្រិយភាព»។
លោកបញ្ជាក់ថា៖«បើចឹងយើងឃើញថា ការធ្វើឃាតទៅលើនរណាម្នាក់ សួរថាតើនរណាជាអ្នកទទួលបានផលចំនេញច្រើនជាងគេ? អ៊ីចឹងយើងអាចយល់បានថា នេះជាយុទ្ធសាស្រ្តមួយដែលយើងនិយមហៅថា ស្វាស៊ីបាយ យកមកលាបមាត់ពពែ ឬក៏យុទ្ធសាស្ត្រស្បែកម្មរបស់ក្រុមលោក សម រង្ស៊ី»។
អ្នកវិភាគរូបនេះបានបន្ថែមថា លោក លិម គិមយ៉ា មិមែនបុគ្ដែលមានឥទ្ធិពលអ្វីនៅក្នុងវិស័យនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនមែនជាបុគ្គលដែលមានប្រជាប្រិយភាព និងមានប្រជាពលរដ្ឋខ្មែរស្គាល់គ្រប់គ្នានោះដែរ។ ដូច្នេះបក្សកាន់អំណាចនៅកម្ពុជា គ្មានហេតុផលអ្វី ឬក៏ទទួលបានផលចំនេញអ្វីពីការធ្វើឃាតលោក លិម គិមយ៉ាដែរ។
លោក អ៊ុន ដារ៉ា អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ បានលើកឡើងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺជាការប្រឌិតឡើងដោយក្រុមអតីតបក្សប្រឆាំង ហើយមានចេតនាទម្លាក់ភាពស្មុគស្មាញដល់រដ្ឋាភិបាលថៃ ហើយបង្កអរិភាពជុំវិញទំនាក់ទំនងកម្ពុជា និងថៃឱ្យមានភាពល្អក់កកនឹងគ្នា។
លោក អ៊ុន ដារ៉ា បានទាញការសន្និដ្ឋានថា សម រង្ស៊ី និង កឹម សុខា ទំនងជាកំពុងចិញ្ចឹមកម្លាំងសម្ងាត់ផ្សេងៗទៀតនៅក្រៅប្រទេស ដើម្បីធ្វើឃាតបុគ្គលណាមួយក្នុងការរកលេសទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងរឿងនយោបាយ«ស្វាស៊ីបាយ លាបមាត់ពពែ»។
ក្នុងន័យនេះលោកបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានអ្វីគួរឱ្យសង្ស័យទេ ព្រោះអាជ្ញាធរកម្ពុជាក៏បានសហការជាមួយអាជ្ញាធរថៃ ដើម្បីធ្វើកិច្ចការនេះដែរ។ អ៊ីចឹង ការទម្លាក់កំហុសទាំងឡាយមកលើរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងដែលមិនត្រឹមត្រូវ ហើយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ចំពោះការស៊ើបអង្កេតផ្សេងៗ យើងទុកលទ្ធភាពនេះឱ្យទៅខាងភាគីអាជ្ញាធរថៃគេធ្វើការងារទៅ ព្រោះករណីនេះកើតឡើងនៅទីនោះ»។
អ្នកឃ្លាំមើលរូបនេះបន្ថែមថា ចំណែកឯការផ្សាយរបស់វិទ្យុអាស៊ីសេរី និងសារព័ត៌មានខេមរភាសាផ្សេងទៀតនៅក្រៅស្រុកជុំវិញរឿងចោទប្រកាន់អំពើឃាតកម្មលើលោក លិម គិមយ៉ា នៅទឹកដីថៃនោះ គឺជារឿងនយោបាយ ដើម្បីលាបពណ៌អាក្រក់ ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះតែគំនុំបុគ្គលរបស់ក្រុម សម រង្ស៊ី ប៉ុណ្ណោះ។
គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ យងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។
ចំណែកជនសង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា។ ហេតុការណ៍បាញ់ប្រហារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធទៅលើកាន់អំណាចដឹកនាំរដ្ឋាភិបាលថៃ៕


-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល