ព័ត៌មាន
ក្រសួងការងារ ជំរុញអភិវឌ្ឍន៍ធនធានមនុស្សខាងផ្នែក TVET ដើម្បីសម្រេចតាមគោលដៅរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០
ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធឆាតតេឡេក្រាម បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ជាការកត់សម្គាល់ថា ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈកម្មវិធីការអប់រំ និងបណ្តុះបណ្តាលជំនាញ ធីវ៉េត បាននិងកំពុងបង្ហាញពីភាពរីកចម្រើនទៅមុខ។ រីកចម្រើនត្រង់ថា កម្មវិធីនេះ បានស្រូបទាញយុវជនដែលជាកម្លាំងពលកម្មស្នូលក្នុងទីផ្សារការងារទទួលបានការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាប់សែននាក់ និងរាប់ពាន់នាក់ទៀត កំពុងបម្រើការក្នុងហកម្ម សេវាកម្ម និងកសិកម្ម ដែលជាវិស័យចម្បងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម បានបញ្ជាក់ទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រហូតមកដល់ពេលនេះ មានសិស្សចូលរៀនសរុបចំនួនជាង ១សែន ៥ម៉ឺននាក់។ រីឯកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែនាក់ មានសិស្សចុះឈ្មោះចូលរៀនជាង ៨ម៉ឺននាក់ និងសិស្សកំពុងសិក្សាចំនួនជាង ៤ម៉ឺននាក់នៅក្នុងថា្នក់។
ឯកឧត្តម កត្តា អ៊ន បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២៥នេះ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់ឱកាសដល់យុវជនក្នុងវិស័យសំខាន់ៗដែលទីផ្សារត្រូវការ ក្នុងនោះសេវាកម្ម,ឧស្សាហកម្ម និងកសិកម្ម។ ក្រសួងនឹងសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីផ្តល់ឱកាសការងារ ផ្សព្វផ្សាយដល់យុវជន ដើម្បីស្វែងរកការងារធ្វើ ហើយធ្វើយ៉ាងណាការផ្គូផ្គងរវាងនយោជកដែលមានតម្រូវការការងារ និងយុវជនដែលចង់ធ្វើការឱ្យបានជួបគ្នាដើម្បីទទួលបានឱកាសការងារដែលខ្លួនពេញ និងមានប្រាក់ចំណូលសមរម្យ។ ចំណែកឯក្រុមហ៊ុន ក៏ទទួលបានធនធានមនុស្សមន្រ្តីដែលខ្លួនត្រូវការ។
តាមការសិក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើនៅឆមាសទី២ ឆ្នាំ២០២៤ បានរកឃើញថា សម្រាប់ឆ្នាំ២០២៥ វិស័យឧស្សាហកម្មនិងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន។ ក្រសួងបានព្យាករថា វិស័យឧស្សាហក្ម នឹងបន្តមានកំណើន ក្នុងការបង្កើតការងារបន្ថែម ២,៦% នៅឆ្នាំ២០២៥។ រីឯ វិស័យសេវាកម្ម នឹងផ្តល់ការងារបន្ថែម ៤,៦% នៅឆ្នាំ២០២៥ ខណៈវិស័យកសិកម្មវិញ ក្រសួងរំពឹងថា នឹងមានកម្លាំងពលកម្ម ៣.៦% នឹងបន្តចាក់ចេញពីវិស័យនេះ ដើម្បីមកបំពេញកម្លាំងពលម្មបន្ថែមនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម នៅឆ្នាំ២០២៥នេះដូចគ្នា៕អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល