Connect with us

ព័ត៌មាន

ឯកឧត្តម ហេង រតនា ៖ សច្ចៈធម៌នៃសន្តិភាព បានបង្ហាញច្បាស់អំពីស្មារតី៧មករា ដ៏រឹងមាំក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប

កណ្តាល៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក បានថ្លែងថា សច្ចៈធម៌នៃសន្តិភាព បានបង្ហាញច្បាស់អំពីស្មារតី៧មករា ដ៏រឹងមាំក្នុងបេះដូងប្រជា ជនកម្ពុជាគ្រប់ៗរូប ហើយគ្មានអនុភាពណា ឬពួកប្រតិកិរិយាណា អាចធ្វើឱ្យរង្គោះរង្គើដល់ “សន្តិភាព ដែលជាបេះដូងថ្លើមប្រម៉ាត់របស់ប្រជាជនកម្ពុជាបានឡើយ”។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាក ប៉ុន្តែការបង្កើតសន្តិភាព គឺពិតជាពិបាកណាស់ ដូច្នេះកាតព្វ កិច្ចចម្បង គឺការពារដាច់ខាតនូវសន្តិភាព ហើយនឹងត្រូវបន្ត ដំណើរវែងឆ្ងាយទៀត ដើម្បីរួមចំណែកកសាងមាតុភូមិជាតិកម្ពុជា ។

ការថ្លែងបែបនេះ របស់ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកលើដែក ធ្វើឡើងនៅក្នុងការប្រារព្វរំលឹកខួបអនុស្សាវីរីយ៍លើកទី៤៦នៃទិវាបុណ្យជាតិជ័យជម្នះ៧មករា( ៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលជាទិវាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ និងជាថ្ងៃ កំណើតទី២របស់ប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា អាជ្ញាធរស្រុក ,កងកម្លាំងទាំងបី, មន្ត្រីរាជការរដ្ឋបាលស្រុកឃុំភូមិ,លោកគ្រូអ្នកគ្រូ, យុវជនស្ម័គ្រចិត្តកាកបាទក្រហម , យុវជន កាយរិទ្ធ,ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋនៃស្រុកលើកដែកចំនួនជិត 900 នាក់ នាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥ នៅទី តាំងភូមិកំពង់ ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ការប្រារព្ធខួបទិវាជ័យជម្នះ ៧មករា ឆ្នាំនេះប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន និងធ្វើ ដំណើរដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់ តាមគន្លងមាគ៌ាដ៏ល្អប្រពៃនៃមរតកនយោបាយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងជាច្រើន ទៀតជូនជាតិនិងប្រជាជនជាបន្តបន្ទាប់ក្រោមដំបូលនៃផ្ការីកសន្តិភាព ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ។

ឯកឧត្តម ហេង រតនា បានថ្លែងថា កម្ពុជាពីមុនដែលគេល្បីថា ជាវាលពិឃាដជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា មានការហ៊ុមព័ទ្ធ និងមានភាពឯកោខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានប្រែក្លាយទៅជាកោះសន្តិភាព មានស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ មានការគោរពច្បាប់និងនីតិរដ្ឋ មានយុត្តិធម៌សង្គម មានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយកម្ពុជាបានធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មនៅក្នុងរចនាសម្ព័ន្ធ និងនិមាបណកម្មតំបន់ ជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាពក្នុងគ្រប់កិច្ចការ តំបន់ និងនៅលើឆាកអន្តរជាតិ ប្រកបដោយកិត្យានុភាព និងឧត្តមានុភាព។

នៅក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវខ្លឹមសារសេចក្តីថ្លែងការណ៍នយោបាយ ដ៏មានអត្ថន័យយ៉ាងជ្រាល ជ្រៅជាទីបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រធានឧត្តមក្រុមមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាមជនកម្ពុជា ដែលថ្លែងដោយ ឯកឧត្តម ហេង រតនា រួចមក តំណាងអង្គមីទ្ទិងទាំងមូលបានអបអរសាទរ និងសម្តែងនូវការគាំទ្រយ៉ាងពេញ ទំហឹងចំពោះការវាយតម្លៃគ្រប់ ជ្រុង ជ្រោយ អំពីអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រនៃមហាជ័យជំម្នះ៧ មករា ១៩៧៩ និងបណ្តាសមិទ្ធផលនានាចាប់តាំងពីថ្ងៃក្រោយរំដោះ ៧មករា រហូតដល់បច្ចុប្បន្ន។ ជាមួយគ្នានេះអង្គមីទ្ទិងទាំងមូលក៏សូមគាំទ្រជាពិសេសនូវចំណុចគន្លឹះទាំង ៦ ដែលសម្តេចប្រធានបានសង្កត់ធ្ងន់នៅថ្ងៃនេះ ។

ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន ៧ មករា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា អង្គមិទ្ទិងទាំង ជិត 900 នាក់ បានប្តេជ្ញាចិត្តដូច តទៅ៖១-ប្តេជ្ញា! ការពារ “សន្តិភាព” ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់កម្ពុជា មិនឱ្យនរណាប៉ះ ពាល់បានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។២-ប្តេជ្ញា៖ ការពាររបបរាជានិ យមអាស្រ័យរដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឲ្យនរណាប៉ះពាល់ដាច់ ខាត។៣-ប្តេជ្ញា គាំទ្រពេញទំហឹងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។៥-ប្តេជ្ញា អនុវត្តនូវកម្មវិធីនយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាឱ្យបានជោគជ័យ។៥-ប្តេជ្ញា ចូល រួមអនុវត្តក្នុងដំណើរការកែទម្រង់ស៊ី ជម្រៅរបស់រាជរដ្ឋាភិ បាលស្របតាមអភិក្រម “ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យា បាល និងវះកាត់” ប្រកបដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងមានប្រសិទ្ធភាព។៦-ប្តេជ្ញាបន្តថែរក្សាពង្រឹង និងពង្រីកនូវរាល់សមិទ្ធផលនៃសង្គមជាតិ ដែលសម្រេចបានតាំងពីក្រោយ ថ្ងៃជ័យជម្នះ ៧ មករា ឱ្យបានគង់វង្ស និងកាន់តែរីក ចម្រើនជាលំដាប់។៧.ប្តេជ្ញាដាច់ខាតទប់ស្កាត់ និងកម្ចាត់ចោលក្រុមបដិវត្តន៍ព៌ណ ក្រុមជ្រុលនិយម ដែលមាន បំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះជាត្រូវបង់ក្នុងតម្លៃណាក៏ដោយ៕អត្ថបទ,ភារម្យ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia