ព័ត៌មាន
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យចំនួន ១០០ លានរៀល សម្រាប់សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)
នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមជំនួយការសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន ១០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់វត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ខ្លោងទ្វារវត្ត។
នៅក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាពេលនោះឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ រួមជាមួយនូវការប្រគេនចំណែកបុណ្យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពុទ្ធបរិស័ទគ្រប់ៗគ្
ឧត្តម ក៏បានលើកឡើងអំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ជាពិសេសបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រអ្នកមានគុណរបស់យើង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងសម្បូររុងរឿង។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្នុងនាមជំនួសមុខប្រគេនចំពោះព្រះសង្ឃ ព្រមទាំងថ្នាក់ដឹក មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ បានគោរពថ្លែងអំណរគុណ និងអនុមោទនាត្រេកអរចំពោះការបំពេញកុសលរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ការពារ ឃុំគ្រង ព្រមជាមួយនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦