ព័ត៌មាន
មនុស្សជាង១៧០០នាក់ រត់រួមគ្នាដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ
ភ្នំពេញ៖ ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកនៃស្ថាប័នរដ្ឋ និងឯកជនប្រមាណជាង១ ៧០០នាក់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានជួបជុំរត់រួមគ្នាដើម្បីសប្បុរសធម៌ ហើយកៀរគថវិកាក្នុងការបរិច្ចាកទៅដល់មន្ទីរពេទ្យកុមារអង្គការ ដែលមានតម្រូវជួយព្យាបាលជំងឺកុមារកម្ពុជា ។
ក្នុងពេលចូលរួមរត់ប្រណាំង ដើម្បីការងារសប្បុរធម៌ដោយមានការចូលរួមពីឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជាផងនោះ ប្រជាពលរដ្ឋ ក្រុមសិល្បករ និងកីឡាករ បានបង្ហាញនូវការសប្បាយរីករាយ ដែលខ្លួនបានចូលរួមជាចំណែកក្នុងការបំផុស និងចូលរួមបរិច្ចាកថវិកា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលទៅរកសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យកុមារអង្គការ ស្ថិតក្នុងខេត្តសៀមរាប ដោយពួកគេ បានចាត់ទុកសកម្មភាពនេះ គឺជាទង្វើល្អ ហើយប្រជាពលរដ្ឋទូទៅ គួរនាំគ្នាចូលរួមធ្វើ ។
បើតាមលោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិនៃធនាគារ CIMB បានលើកឡើងថា ការចូលរួមបរិច្ចាកថវិកាដល់មន្ទីរពេទ្យកុមារអង្គរនេះ ព្រោះមន្ទីរពេទ្យមានការខ្វះខាត ហើយក៏ជាកា ក្នុងការសាងនូវសេចក្តីល្អ ជាពិសេសចំពោះកុមារ ដែលជាទំពាំងស្នងឫស្សី ដើម្បីឲ្យពួកគេមានសុខភាពល្អ ខណៈដែលកម្មវិធីរត់ពេលនេះ ប្រមូលបានថវិកាប្រមាណជាង ៨ម៉ឺនដុល្លារអាមេរិក ។
លោកសាស្ត្រាចារ្យ ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យនេះ មានកុមាររាប់សែននាក់ បានទៅរកសេវាព្យាបាល ដែលក្នុងនោះក៏មានជំងឺមហារីកផងដែរ ខណៈមួយឆ្នាំ ត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់សេវាព្យាបាល និងការអប់រំផ្សព្វផ្សាយដល់សហគមន៍ជាដើម ។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផុលផុសយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមបរិច្ចាកថវិកាដល់មន្ទីរពេទ្យកុមារអង្គរ ដែលស្មើនឹងប្រមាណជា៣០ភាគរយ នៃការចំណាយក្នុងមួយឆ្នាំៗ ដែលពីមុនពឹងផ្អែកទាំងស្រុង លើមូលនិធិមកពីបរទេស ហើយសម្រាប់ថវិកាជាង ៨ម៉ឺនដុល្លារ បានមកពីកម្មវិធីនេះ នឹងអាចជួយដល់កុមារប្រមាណជាង ២ពាន់នាក់ ៕
អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦