ព័ត៌មាន
ក្រសួងមុខងារចាប់ផ្ដើមធ្វើកំណែសន្លឹកកិច្ចការប្រឡងមន្ត្រីពន្ធដារលើវិញ្ញាសាសរសេរលើកទី២
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនប្រឡងជាមន្ត្រីពន្ធដារ លើវិញ្ញាសាសរសេរលើកទី ២។ ការធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប។
ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងមុខងារសាធារណៈ នៅថ្ងៃនេះ បានចាប់ផ្ដើមដំណើការកំណែលើសន្លឹកកិច្ចការរបស់បេក្ខជនទាំងជាង ៨០០ នាក់ ដែលប្រឡងជាមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។
ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប។
ការធ្វើកំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីព្រឹកព្រលឹម តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ារចុះលខ និងីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ និងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។
សម្រាប់ការធ្វើកំណែនេះ គឺប្រើប្រាស់គ្រូកែវិញ្ញាសាមកពីអគ្គនាយកដ្ឋានពន្ធដារសរុបចំនួន ៣៤នាក់ ដែលត្រូវកែលើសន្លឹកកិច្ចការ ជំនាញពន្ធដារ ជំនាញគណនេយ្យ ជំនាញឯកទេសរដ្ឋបាលសាធារណៈ ជំនាញឯកទេសច្បាប់ និងជំនាញឯកទេសសេដ្ឋកិច្ច។
ការប្រឡងជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមាន ៣ដំណាក់កាល គឺវិញ្ញាសាសរសេរលើកទី ១ វិញ្ញាសាសរសេរលើកទី ២ និងការប្រឡងវិញ្ញាសាផ្ទាល់មាត់។ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ អាចឆ្លងកាត់ពីការប្រឡងមួយ ទៅការប្រឡងមួយទៀត។ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ សម្រាប់ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ នឹងត្រូវត្រៀមខ្លួនប្រឡងវិញ្ញាសាផ្ទាល់មាត់ នាពេលបន្ទាប់។ ការប្រឡងវិញ្ញាសាផ្ទាល់មាត់ គឺនឹងធ្វើមូលវិចារលើបុគ្គលិកលក្ខណៈរបស់បេក្ខជន ចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ ជំនាញឯកទេស ឬគណនេយ្យ ចំណេះដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមុខងារសាធារណៈ ព្រមទាំងសមត្ថភាពជំនាញក្នុងការអនុវត្តការងារ ក្នុងរយៈពេល ១៥ ទៅ ២០នាទី សម្រាប់បេក្ខជននីមួយៗ។
ចំនួនជ្រើសរើសចុងក្រោយសម្រាប់ការបំពេញការងារក្នុងអគ្គនាយកដ្ឋានពន្ធដារ គឺចំនួន ២៥៧នាក់ប៉ុណ្ណោះ។
អត្ថបទ៖ គឹមហុក









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦