ព័ត៌មាន
សម្តេចពិជ័យសេនា៖ ការកើនឡើងចំនួនសិស្សជាប់និទ្ទេស A បង្ហាញពីការរីកចម្រើនវិស័យអប់រំ ក្រោមដំបូលសន្តិភាព
សៀមរាប ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនសិស្សជាប់និទ្ទេសA ពីមួយឆ្នាំទៅមួយឆ្នាំ បានបង្ហាញអំពីការរីកចម្រើនក្នុងវិស័យអប់រំ ក្រោមដំបូលសន្តិភាព។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រគល់ម៉ូតូ ដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជាប់និទ្ទេសA ចំនួន ២២១នាក់ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥ ។ សម្តេចពិជ័យសេនា បានមានប្រសាសន៍ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាពេលដែលអង្គការចាត់តាំងរបស់ខ្មែរក្រហម បានបិទបញ្ចប់។ នោះជាពេលដែលកម្ពុជាយើងទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ហើយសន្តិភាពនេះបានមកដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលរហូតមកដល់ពេលនេះ ប្រទេសយើងទទួលបានសន្តិភាពពេញលេញរយៈពេល២ឆ្នាំ ើយារដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក៏នាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យអប់រំ ក៏ជាវិស័យអទិភាពផងដែរ។ សម្តេច ទៀ បាញ់ បន្តថា នៅក្នុងរាជរដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនោះដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាក្នុងការថែរក្សាសន្តិភាព និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណត់ចក្ខុវិស័យនៅក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរការរីកចំម្រើន ក្នុងនោះការអប់រំ និងការកសាងធនធានមនុស្សក៏នៅតែជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាល។សម្តេចបានបញ្ជាក់ថា ជាក់ស្តែងលទ្ធផលប្រលងបាក់ឌុបរបស់ចៅៗពេលនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើន ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឲ្យទាន់ប្រទេសនៅក្នុងតំបន់ និង បរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្ត និង ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឲ្យបានលទ្ធផលល្អនាពេលអនាគត ព្រមទាំង ធ្វើការចែករំលែកនូវបទពិសោធន៍ ក្នុងការសិក្សាដល់សិស្សប្អូនជំនាន់ក្រោយ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និង ត្រូវគោរពវិន័យសាលា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ ។
សូមជម្រាបថា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ នៅខេត្តសៀមរាប មានបេក្ខជនដែលបានមកប្រឡងចំនួន១០.៧៣៦នាក់ ស្រី៦.២៥៧ាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៩.១២៥នាក់ ស្រី៥.៥០៤នាក់ ។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស Aចំនួន២២១នាក់ ស្រី១២២នាក់ , និទ្ទេស B ចំនួន៨៦៤នាក់, និទ្ទេស Cចំនួន២០៧១នាក់, និទ្ទេស D មានចំនួន៣.២៩៨នាក់ និង និទ្ទេស E មានចំនួន២.៦៧១នាក់៕





-
ព័ត៌មាន1 week agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week agoក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន3 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន2 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន4 days agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ
-
ព័ត៌មាន1 week agoប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 day agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព