ព័ត៌មាន
សមាគមវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល តាមរយៈការងារមនុស្សធម៌ និងសង្គម
រយៈពេល១ឆ្នាំកន្លងមកនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន បានធ្វើសកម្មភាពដើម្បី រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅ ការងារបន្ដរបស់សមាគមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន។
ក្នុងឱការនោះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ មានប្រសាសន៍ថា កន្លមងមក និងបច្ចុប្បន្នសមាគម បានចូលរួមចំណែកការងារមនុស្សធម៌ និងសង្គមសម្រេចបានជាច្រើន តាមផ្តល់អាហារូបករណ៍ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំនួន៥៤០ កន្លែង, ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ចំនួន៤០០កន្លែង, និងផ្ដល់អាហារូបករណ៍ជូនថ្នាក់ដឹកនាំផ្ស ដើម្បីផ្ដល់ូនសិស្ស-និស្សិតក្រីក្រជារៀងរាល់ឆ្នាំ។
ក្នុងនោះ សមាគម បានដឹកនាំសិស្សនិសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត និស្សិតអាហារូបករណ៍សហភាពសហព័ន្ធយុវជនកម្ពុជា ចុះទស្សនកិច្ចសិក្សានៅតាមរមណីយដ្ឋាន និងតំបន់ប្រវត្ដសាស្ដ្រនានា ដូចជា ប្រាសាទព្រះវិហារ ,ប្រាសាទកោះកេរ , ប្រាសាទអង្គរវត្ត- និងចូលរួមដាំកូនឈើចំនួន១០៤០ដើម និងក្រាលស្មៅ តាមដើមឈើក្នុងតំបន់បរិវេណអង្គរ នៅខេត្តសៀមរាបផងដែរ ។
បើតាមឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា សមាគមបានបើកដំណើរមកដល់ពេលនេះ ក្រៅពីការងារអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សមាគមបានចូលរួមចំណែកយ៉ាង សកម្មនៅក្នុងកិច្ចការសង្គម និងមនុស្សធម៌ ដូចជា៖ ចូលរួមឧបត្ថម្ភដល់ពលរដ្ឋមានជីវភាពខ្វះខាត លោកគ្រូសាស្ត្រា សិស្សិនិស្សិត ដែលជួបបញ្ហាដោយជំងឺ គ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាល ចូលរួមបរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម, ឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា, បានចូលរួមបរិច្ចាកថវិកាក្នុងយុទ្ធនាការ ១ម៉ឺននាក់ ១ម៉ឺនរៀល ដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា ។
ឯកឧត្តមបណ្ឌិត បានបន្ដថា សមាគម បានចូលរួមចំណែកការងារមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍធនធាន សកម្មភាពមនុស្សធម៌ជាច្រើន ហើយសមាគមខិតខំប្រឹងប្រែងចូលរួមការងារ មនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលរហូតមកដល់សព្វថ្ងៃនេះ ។
ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបញ្ជាក់បន្ថែមទៀតថា ទិសដៅការងារបន្ដ បន្ដពង្រឹងសមាជិកដែលកំពុងមានស្រាប់ និងពង្រីកសមាជិក សមាជិកាថ្មីបន្ថែមទៀត។បន្ដចូលរួមសកម្មភាព សសយក ក្នុងកិច្ចការសង្គម។បន្ដផ្សព្វផ្សាយសកម្មភាព ស ស យ ក ដើម្បីឱ្យបណ្ដាគ្រឹះស្ថានសិក្សា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការ ក្រុមហ៊ុនដៃគូ ឱ្យយល់ពីសកម្មភាពសង្គមដែលស្មារតី ស ស យ ក បានធ្វើកន្លងមកឱ្យបានផុសផុល៕


















-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦