ព័ត៌មាន
លោក Biden អំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា ក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Netanyahu
សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ ១២ មករា ជាមួយលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ខណៈក្រុមមន្ត្រីអាមេរិកកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះដូរចំណាប់ខ្មាំងក្នុងដែនដីហ្កាហ្សា និងបទឈប់បាញ់ មុនពេលលោក Biden ចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Biden និងលោក Netanyahu បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងដែនដីប៉ាឡេស្ទីនដែលរងការឡោមព័ទ្ធ និងដោះលែងចំណាប់ខ្មាំងនៅសល់ក្នុងតំបន់នេះ។

លោក Biden បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់សម្រាប់បទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា និងការវិលត្រឡប់នៃាប់ខ្មាំង និងការបង្កើនជំនួយមនុស្សធម៌ អំឡុងការបញ្ឈប់ការប្រយុទ្ធគ្នា ក្រោមកិច្ចព្រមព្រៀងនេះ ។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានផ្ដល់របាយការណ៍ថ្មីៗចុងក្រោយដល់លោក Biden អំពីវឌ្ឍនភាពក្នុងកិច្ចចរចា និងក្នុងអាណត្តិដែលលោកបានផ្តល់ឱ្យគណៈប្រតិភូសន្តិសុខជាន់ខ្ពស់របស់លោកឥឡូវនេះនៅទីក្រុង Doha ដើម្បីជំរុញកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ដែលបានផ្លាស់ប្តូរជាមូលដ្ឋានបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងប្រទេសលីបង់ ការដួលរលំនៃរបបលោក Assad នៅក្នុងប្រទេសស៊ីរី និងការចុះខ្សោយនៃអំណាចរបស់អ៊ីរ៉ង់នៅក្នុងតំបន់៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦