ព័ត៌មាន
អ្នកនេសាទសង្ឃឹមថា ទិន្នផលត្រីឆ្នាំក្រោយៗនឹងកើនឡើងថែមទៀត ទោះបីជាតម្លៃលក់ចេញទាបក៏ដោយ
ភ្នំពេញ៖ ម្ចាស់ដាយនេសាទខេត្តកណ្តាល បានលើកឡើងថា នៅឆ្នាំនេះ ទោះបីជាតម្លៃត្រីមានការធ្លាក់ចុះ ប៉ុន្តែធ្វើឲ្យការប្រមូលផលមានការកើនឡើងសម្រាប់ឲ្យប្រជាពលរដ្ឋទិញយកទៅធ្វើប្រហុក ផ្អក និងជាត្រីឆ្អើរ។ ជាពិសេស ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ឡោ ស្រ៊ាង ម្ចាស់ដាយនេសាទជួទី១៥ ស្ថិតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា គិតមកដល់ពេលនេះលោកបានប្រកបមុខរបរនេះរយៈពេលប្រមាណ ៣០ឆ្នាំមកហើយ។ លោកបន្តថា គិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ការនេសាទបានចាប់ផ្តើមមានកំណើនឡើងវិញ ដោយសារមន្រ្តីជំនាញប្រឹងប្រែងធ្វើការ ហើយទល្មើស ក៏មានការកាត់បន្ថយជាហូរហែរ ដូច្នេះកិច្ចការងារធ្វើឲ្យផលត្រីគឺមានការកើនឡើងជាបន្តបន្ទាប់។

លោក បានរៀបរាប់បន្តថា ផលត្រីដែលសំបូរហូហៀរទាំងនេះ ដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសមួយរយៈនេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះផ្ទាល់ដើម្បីបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដូចជាការឆក់ជាដើម ដែលជាហាមឃាត់របស់រាជរដ្ឋាភិបាល អញ្ចឹងចរន្តត្រីមិនមានការរាំងស្ទះនោះទេ និងហូរចូលមកលឿន។ លោកបន្ថែមថា កាលពីមុន ត្រីហូរចូលអត់បាន ដោយសារពេលត្រីធ្លាក់មក មានការទាក់ជាប់រាប់ពាន់ រាប់រយកន្លែង ប៉ុន្តែឥឡូវនេះមិនមែនដូចមុនទេ គឺត្រីហូរចូលមកបាក់ទឹក បាក់ដី។ ជាក់ស្តែងឆ្នាំនេះ ពូជត្រីនៅសល់ច្រើន ដែលហូរចុះទៅមិនមែនទៅប្រទេសជិតខាងទេ គឺត្រីឡើងទៅនៅខេត្តក្រចេះ ស្ទឹងត្រែង ដូច្នេះឆ្នាំនេះពិតជាសំបូរជាងឆ្នាំមុនៗ។
លោក ឡោ ស្រ៊ាង ក៏បានសម្តែងការអរគុណជូនចំពោះអាជ្ញាធរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលមានការយកចិត្តទុកដាក់ និងចុះមកដល់ទីតាំងផ្ទាល់នាពេលកន្លងមក ដើម្បីកាត់បន្ថយនូវផលលំបាករបស់ប្រជាពលរដ្ឋទៅថ្ងៃក្រោយ ព្រោះថា កំឡុងពេលដែលសម្តេចអញ្ជើញចុះពិនិត្យនេះ ហាក់បីដូចជាទេវតា ព្រោះថា ត្រីមិនដែលធ្លាក់ថ្លៃច្រើនដូចពេលនេះទេ គឺត្រឹម៣០០រៀល ក្នុង១គីឡូ ដោយសារកំណើនផលត្រី។ អញ្ចឹងការចុះរបស់សម្តេចធិបតី ធ្វើឲ្យប្រជាពលរដ្ឋរឹតតែសប្បាយចិត្ត និងមានការអបអរសាទរច្រើនចំពោះថ្នាក់ដឹកនាំដែលបានចុះមកនិងឃើញថា មានការប្រឹងប្រែងធ្វើ ហើយឆ្នាំនេះពលរដ្ឋក៏មកវេចខ្ចប់ យ៉ាងបបូរហូរហៀរ គឺពិតជាល្អមែនទែនឆ្នាំនេះ។
ជុំវិញការកើនឡើងផលត្រីនេះដែរ ក្រុមប្រជាពលរដ្ឋក៏បានបង្ហាញភាពសប្បាយរីករាយ និងអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាអាជ្ញាធរ ពិសេសសម្តេចនាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យផលត្រីនៅបឹងទន្លេរសាប បឹងបួរ អូរត្រពាំង និងតាមវាលស្រែសម្បូរឡើងវិញ។ ហើយការកើនឡើងនូវទិន្នផលត្រីនេះ ត្រូវបានមើលឃើញ ដោយសារចំណាត់រយង៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសនេសាទនៅទូទាំងប្រទេស ជាពិសេសនៅខេត្តជុំវិញបឹងទន្លេសាប៕ អត្ថបទ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦