ព័ត៌មាន
លោក Biden៖ការកសាងឡើងវិញពីភ្លើងឆេះព្រៃនៅ Los Angeles នឹងចំណាយប្រាក់រាប់សិបពាន់លានដុល្លារ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ១៣ មករា ថា ថវិការាប់សិបពាន់លានដុល្លារនឹងត្រូវការដើម្បីស្ដារទីក្រុង Los Angeles ដើម្បីត្រឡប់ទៅជារដ្ឋមុនភ្លើងឆេះព្រៃ បន្ទាប់ពីចំហេះព្រៃដ៏សន្ធោសន្ធៅនៅរដ្ឋ California។

លោកប្រធានាធិបតីបានសន្យាគាំទ្រពេញទំហឹងពីសហព័ន្ធ ដោយសន្យាថារដ្ឋាភិបាលនឹងរ៉ាប់រង ការចំណាយ១០០%សម្រាប់ការបន្ថែមម៉ោងរបស់ក្រុមអ្នកពន្លត់អគ្គិភ័យ ការសម្អាតកម្ទេចកម្ទីសំណល់ភ្លើងឆេះព្រៃ និងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងរយៈពេល ១៨០ ថ្ងៃបន្ទាប់។ លោកក៏បានអំពាវនាវឱ្យសភាផ្តល់មូលនិធិចាំបាច់សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញផងដែរ។

លោក Biden បានចែករំលែកព័ត៌មានថ្មីស្ដពីកម្រិតទប់ស្កាត់ភ្លើងឆេះព្រៃធំៗនៅរដ្ឋ California ដោយនិយាយថាការពន្លត់បាន ៤% ក្នុងតំបន់ប៉ាស៊ីហ្វិក ប៉ាលីសេដ ៣៣% នៅទីក្រុង ប៉ាសាដេណា (Pasadena)៩៥% នៅទីក្រុង ស៊ីលម៉ា (Sylmar) និង១០០%នៅទីក្រុងឆ្នេរសមុទ្រ វេនទូរ៉ា (Ventura)។
មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនានាដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ៧ មករា។ក្រុមមន្ត្រីបាននិយាយថា សំណង់យ៉ាងហោចណាស់ចំនួន១២.៣០០កន្លែងត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញ។

ការត្រលប់មកវិញនៃខ្យល់បក់ខ្លាំងគំរាមកំហែងដល់វឌ្ឍនភាពដ៏លំបាកដែលក្រុមអ្នកពន្លត់អគ្គិភ័យបានប្រឹងប្រែងក្នុងការទប់ស្កាត់អណ្ដាតភ្លើង៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង