ព័ត៌មាន
ករណីក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបបាន០៥នាក់ហើយ
ភ្នំពេញ ៖ គិតត្រឹមរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ករណីក្រុមក្មេងទំនើងបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបជនសង្ស័យបាន០៥នាក់ហើយ នៅក្នុងទឹកដីខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង០៥នាក់ មានឈ្មោះទី១ ប៉ាវ ស៊ីណាង ភេទប្រុស អាយុ២០ឆ្នាំ ( ជនដែដល់ ) , ទី២ឈ្មោះ ថៃ ប៊ុនថន អាយុ១៩ឆ្នាំ ទី៣ឈ្មោះលន់ វិល្លៀម ភេទប្រុស អាយុ ១៩ឆ្នាំ ។ ជនទាំង០៣នាក់ស្នាក់នៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ និងទី៤ឈ្មោះ ហេង គ្រីស្តាល់ ភេទប្រុស អាយុ១៩ឆ្នាំ , ទី៥ឈ្មោះ ឃឹម ដារ៉ាយុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ។ ទាំង០២នាក់នេះ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ការបង្ក្រាបក្រុមជនទំនើងទាំង០៥នាក់ខាងលើនេះ គឺធ្វើឡើងដោយមានការចង្អុលបង្ហាញគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងក្រោមការដឹកនាំកម្លាំងចុះស្រាវជ្រាវចុះចាប់ដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ។
គួររំលឹកថា ៖ អំពើហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយក្រុមជន្ស័យ្វើសកម្ភាពបង្កហិង្សា ដោយបានកាប់បំផ្លាញម៉ូតូមួយគ្រឿង នៅមុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
យោងតាមប្រភពព័ត៌មានឱ្យដឹងថា ៖ មុនពេលកើតហេតុ ក្រុមជនរងគ្រោះ៤នាក់ ( ស្រី១នាក់ ) ជិះម៉ូតូ២គ្រឿង ( ម៉ាកSuzuki Nex ពណ៌សលាយខៀវ ផ្លាកលេខភ្នំពេញ 1IM-៧០៧២ និងម៉ាកScoopy ពណ៍ក្រហម ផ្លាកលេខ ភ្នំពេញ 1JE-៤៩៣៥ ) មើលមុខពួកជនសង្សយ ស្រាប់តែក្រុមជនសង្ស័យខាងលើ រួមទាំងបក្សពួកគាត់ ជិះម៉ូតូជាច្រើនគ្រឿង បានជិះទៅកាប់តែម្តងទៅ ។
ក្នុងការបង្ក្រាបក្រុមជនសង្ស័យទាំង០៥នាក់ខាងលើ សមត្ថកិច្ចដកហូតបានម៉ូតូ០៣គ្រឿង និងវត្ថុតាងបង្កហិង្សា មានដាវ និងកាំបិតមួយចំនួនផងដែរ ។ បច្ចុប្បន្ន ក្រុមក្មេងទំនើងដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តវិធានការ ក្នុងការស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែបន្តក្រើនរំលឹកជារឿយៗ និងបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលមូលដ្ឋានក្រោមជាតិទាំងអស់ ត្រូវបន្តការយកចិត្តទុក និងពង្រឹងបន្ថែមកាន់តែខ្លាំងជាងសព្វមួយដង លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែកម្ទេចឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កចលាចលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ៕ លីហេង






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦