ព័ត៌មាន
បញ្ហាគ្រឿងញៀននៅតែបន្តគំរាមកំហែងដល់សង្គម ខណៈឆ្នាំ២០២៤កន្លងទៅអាជ្ញាធរចាប់គ្រឿងញៀនបានជិត
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែបន្តគំរាមកំហែងដល់សន្តិសុខសង្គម ហើយទាមទារឲ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់បន្តពង្រឹងយន្តការសម្រាប់ឆ្លើយតប និងដោះស្រាយជាបន្ទាន់ ខណៈឆ្នាំ២០២៤កន្លងទៅអាជ្ញាធរចាប់គ្រឿងញៀនបានរហូតដល់ជិត ១៥តោន ដែលតួលេខនេះ មានការកើនឡើងយ៉ាងសម្បើមបើប្រៀបធៀបនឹងឆ្នាំ២០២៣កន្លងទៅនោះ។
ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់គណៈកម្មាធិការសម្របសម្រួល ជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីរាជការនៃអង្គ ភាពក្រោមឱវាទក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងករោ ស្ថានាព នៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅ លើពិភពលោកទាំងមូលបានកំពុងបន្តកើនឡើងគួរឲ្យកត់សម្គាល់បើទោះបីជាបញ្ហាសកលដូចជាបញ្ហា សង្រ្គាមអ៊ុយក្រែន បញ្ហានៅប្រទេសភូមា និងសង្រ្គាមនៅមជ្ឈឹមបូព៌ាជាដើមនោះ។
ឯកឧត្តមបានបន្តថា សកម្មភាពលួចលាក់ផលិត កែច្នៃ ចរាចរ និងជួញដូរគ្រឿងញៀនរបស់ក្រុម ឧក្រិដ្ឋជន ពីកន្លែងមួយទៅកន្លែងមួយ និងពីប្រេទេសមួយទៅប្រទេសមួយកាន់តែបន្តមានសកម្មភាព យ៉ាងសកម្ម និងកើនឡើងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព សុវត្ថិភាព សន្តិសុខសាធារណៈ នៃសង្គមជាតិ ដោយជាក់ស្តែងនៅកម្ពុជាយើង កន្លងមកនេះទីតាំងកែច្នៃផលិតមួយចំនួនត្រូវបានរក ឃើញនិងបង្ក្រាបជាបន្តបន្ទាប់ ខណៈក្នុងឆ្នាំ២០២៤កន្លងទៅនេះ«បទល្មើសគ្រឿងញៀនបង្រ្កាបបានចំ នួន១០.៦៣០ករណី កើនឡើង២.៥៦៧ករណី បើប្រៀបធៀបឆ្នាំ២០២៣ ហើយគ្រឿងញៀនដែលត្រូវ ចាប់បានមានចំនួនជិត១៥តោន កើនឡើងជាង១២តោនធៀបឆ្នាំ២០២៣មានត្រឹមតែជិត៣តោន ខណៈ ជនសង្ស័យដែលឃាត់ខ្លួនបានសរុបចំនួន២៧០៧១នាក់ កើនឡើង៧០៦៩នាក់បើធៀបឆ្នាំ២០២៣មាន ត្រឹមតែ២០០០២នាក់»។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា ការប្រើប្រាស់គ្រឿងញៀននេះដែរ បានបន្តរីករាល ដាលរហូតដល់ជនបទមួយចំនួន ព្រមទាំងបានបង្កជាបញ្ហាយ៉ាងច្រើនដល់សុខភាព ជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានជាដើម។ ដូច្នេះនិយាយជារួមមកស្ថានភាព និងបញ្ហាគ្រឿងញៀននៅកម្ពុជានាពេលបច្ចុប្បន្ន គឺទាមទារឲ្យគ្រប់អង្គ ភាពពាក់ព័ន្ធទាំងអស់ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវបន្តរៀបចំ និងពង្រឹងនូវយន្តការសម្រាប់ការ ឆ្លើយតប និងដោះស្រាយបញ្ហានេះនៅក្នុងមូលដ្ឋាននីមួយៗបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធថែម ទៀត ទាំងលើករអនុវត្តច្បាប់ អប់រំបង្ការ សតារនីតិសម្បទា និងសមាហរណកម្មជាដើម។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការអាទិភាពមួយ និងបានដាក់បញ្ចូលការងារនេះ ទៅក្នុងមុំមួយ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលព្រមទាំងបានដាក់ចេញនូវគោលការណ៍ ស្តីពី«សម្អាត ផ្ទះយើង និងសម្អាតចកចេញពីបឹង» ដោយបានដាក់ចេញនូវបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញនូវវិធានការហ្មឺងម៉ាត់ក្នុងការប្រយុទ្ធប្រ ឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តផងដែរ។
ជាលទ្ធផលក្នុងការអនុវត្តបទបញ្ជាលេខ០១បបនេះ នៅទូទាំងប្រទេស បានធ្វើតេស្តរហ័សរកសារ ធាតុញៀនក្នុងទឹកមូត្រ ក្នុងចំណោមមន្រ្តីរាជការ ស៊ីវិល និងកងកម្លាំងបានចំនួនជាងមួយសែននាក់ ដោយក្នុងនោះអ្នកវិជ្ជមានចំនួន៩៩នាក់ បណ្តេញចេញពីក្របខណ្ឌចំនួន៩៧នាក់ និង២នាក់កំពុងបន្តនីតិវិធី ច្បាប់ផងដែរ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល