ព័ត៌មាន
ប្រតិភូបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋានអាស៊ីអាគ្នេយ៍ចុះសិក្សាការចុះបញ្ជីអត្រានុកូលដ្ឋាននៅមណ្ឌលសុខភាពសាមគ្គី
ភ្នំពេញ ៖ គណៈប្រតិភូបណ្តាញមន្រ្តីជំនាញអត្រានុកូលដ្ឋាន នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអង្គការសង្គមស៊ីវិលមួយចំនួននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានចុះធ្វើការសិក្សាស្វែងយល់អំពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធជូនដំណឹង ពោលគឺការចុះបញ្ជីដោយដៃទៅតាមប្រព័ន្ធបច្ចេកវិទ្យាសាកល្បង នៅមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយ នៃអគ្គនាយក អត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.)បានថ្លែងថា បន្ទាប់ពីកិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ គណៈប្រតិភូទាំងអស់បានចុះទៅទស្សនកិច្ចនៅមណ្ឌលសុខភាពមួយចំនួននៅខណ្ឌពោធិ៍សែនជ័យ ដើម្បីសិក្សាទៅលើការអនុវត្តសាកល្បងដំណើរការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការជូនដំណឹងពីប្រព័ន្ធជូនដំណឹងរបស់មូលដ្ឋានសុខាភិបាល។
ឯក្មបានលើកឡើងទៀតថា ការដែលប្រតិភូចុះទៅដល់ទីកន្លែងការអនុវត្តសាកល្បងដំណើរការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជាយើង ដើម្បីធ្វើ ការកែតម្រូវបន្ទាប់ពីប្រតិភូមានមតិ និងណែនាំបន្ថែម ក្រោយឃើញការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានភាពចន្លោះប្រហោងណាមួយនោះ។
សូមបញ្ជាក់ថាកម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ជាលើកទី២ ដោយកិច្ចប្រជុំនេះមានតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងតំណាងប្រទេសប៉ាពូ ញូគី ណេ និងអង្គការមួយចំនួនទៀតចូលរួមផងដែរ។ កិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺមាន រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងនៃកិច្ចប្រជុំគឺដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា តាមរយៈកិច្ចសហការរវាងប្រទេសនិងប្រទេសក្នុងតំបន់ ក្នុងគោលដៅពង្រឹងប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជាដើម៕
អត្ថបទ បាន ចក់










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ