ព័ត៌មាន
មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ ខណៈចំហេះព្រៃនៅ LA របស់អាមេរិក បន្តឆាបឆេះកាន់តែខ្លាំង
ក្រុមអ្នកពន្លត់អគ្គិភ័យកាលពីថ្ងៃពុធ (១៥ មករា) បានប្រឈមមុខនឹងខ្យល់បក់ខ្លាំង និងស្ងួតហួតហែងជាបន្តបន្ទាប់ ដែលបន្តជំរុញចំហេះព្រៃដ៏ធំចំនួនពីរដ៏សន្ធោសន្ធៅ ដែលបានធ្វើឱ្យទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក រងភាពភ័យខ្លាចអស់ពេលជាច្រើនថ្ងៃមកហើយ ខណៈគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងមួយនេះ ក៏កំពុងគំរាមកំហែងដល់មនុស្សរាប់លាននាក់ទៀត។

ក្រុមមន្ត្រីបានជំរុញឱ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីជម្លៀសចេញ នៅពេលមានការជូនដំណឹងភ្លាមៗ ជាមួយនឹងការព្យាករពីខ្យល់បក់ខ្លាំងក្លារហូតដល់រសៀលថ្ងៃព្រហស្បតិ៍ (១៦ មករា) នេះ។ មនុស្សប្រហែល ៦,៥លាននាក់ នៅតែស្ថិតក្រោមការគំរាមកំហែងដោយចំហេះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអណ្ដាតភ្លើងបានលេបត្រាក់តំបន់ិតស្មើនឹងទំហំទីក្រុងវ៉ាស៊ីនតោន។

ទោះបីការរំពឹងទុកថាខ្យល់បក់រហូតដល់ ១១២ គីឡូម៉ែត្រក្នុងមួយម៉ោង មិនទាន់បានកើតមាននៅឡើយ ក្រុមពន្លត់អគ្គិភ័យរាយការណ៍ថាមានខ្យល់បក់ពី ៤៨ ទៅ ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង រួមផ្សំជាមួយនឹងសំណើមទាប នៅក្នុងតំបន់ដែលមិនបានទទួលភ្លៀងធ្លាក់ខ្លាំងក្នុងពេល ៩ខែ ដែលបង្កការលំបាកបន្ថែមទៀត។

ចំហេះបានសម្លាប់មនុស្សជាង ២០នាក់ មានអ្នកបាត់ខ្លួនជាច្រើន បង្កការខូចខាត ឬបំផ្លាញលំនៅឋានជាង ១២.០០០ខ្នង និងសំណង់ផ្សេងទៀត និងបង្ខំមនុស្សរហូតដល់ ២០០.០០០នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ។ តំបន់លំនៅឋានទាំងមូលត្រូវបានឆេះខ្ទេចខ្ទីដោយបន្សល់ទុកនូវផេះផង់ និងកម្ទេចថ្ម ហើយផ្ទះជាច្រើនខ្នងនៅសល់តែបង្គោលប៉ុណ្ណោះ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧