ព័ត៌មាន
កម្ពុជា-ចិនចាប់ផ្តើមជំរុញបន្ថែមលើសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ
នៅក្នុងឆ្នាំនេះគឺជាចំណុចនៃការចាប់ផ្ដើមថ្មី លើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេស-កម្ពុជា តាមរយៈ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្ដោតលើវិស័យអាទិភាពចំនួន ៦ ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំង ពីរបន្ថែម។

លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងក្នុង សន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន-កម្ពុជា បានឈានទៅមុខកាន់តែស៊ីជម្រៅ កាន់តែជាក់ស្ដែងឥតឈប់ឈរ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង និងកិច្ចសហប្រតិបត្តិការ ខស្វាក់ ផ្គត់ផ្គង់ជាដើម។ ការវិនិយោគរបស់ប្រទេសចិន បានជំរុញឱ្យផលិតផលចិន និងបច្ចេកវិទ្យាចិនចូលមកទីផ្សារប្រទេសកម្ពុជា។ ដូចគ្នានេះ ដែរ អតិថិជនចិនបានស្គាល់កាន់តែច្បាស់ នូវផលិតផលគុណភាពខ្ពស់របស់កម្ពុជាដូចជា គ្រាប់ស្វាយចន្ទី អង្ករ និងម្រេចជាដើម។

លោកស្រី បានបន្តទៀតថា ឆ្នាំ២០២៥ នេះ គឺជាឆ្នាំទី៣ នៃការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP និងកិច្ចការដាក់ឱ្យអនុវត្តនូវគោលនយោបាយព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ប្រកបដោយ ភាគលាភជាបន្តបន្ទាប់ និងអំណោយផលដល់ប្រទេសចិន ដែលបានរក្សាតំណែងជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេលេខ ១ ក្នុងរយៈ ពេល ១៣ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិន-កម្ពុជា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ មានចំនួនជាង ១៦ ប៊ីលានដុល្លារ កើនឡើងជាង១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

នៅក្នុងឆ្នាំ ២០២៥ នេះដែរ, លោកស្រី ចុង ជា បានបញ្ជាក់ថា ឆ្នាំថ្មីនេះជាចំណុចចាប់ផ្ដើមថ្មី នៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជា។ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ ប្រទេសទាំងពីរបាន ផ្តោតលើវិស័យអាទិភាពចំនួន ០៦ ដោយក្នុងនោះស្ថានទូតចិនប្រចាំកម្ពុជា កំពុងបន្តយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងលើគ្រប់វិស័យរវាងចិន និងកម្ពុជាឱ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរ ក្នុងខែ កុម្ភៈ ឆ្នាំ ២០២៣, កិច្ចសហប្រតិបត្តិការនេះបានផ្តោតលើវិស័យអាទិភាពចំនួន៦រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧